Kylian Mbappe​ មាន​លក្ខណៈ​វិនិច្ឆ័យ​ ដើម្បី​ឈ្នះ​ពាន Ballon d'Or ឆ្នាំ២០២៣

Kylian Mbappe បាននិយាយថា គាត់សាកសមនឹងក្លាយជាបេក្ខជនម្នាក់ក្នុងការឈ្នះពានរង្វាន់ Ballon d'Or ឆ្នាំ២០២៣។

បន្ទាប់ពីបានស៊ុតបញ្ចូលទីយកជ័យជម្នះសម្រាប់France ១-០ លើ Greece កាលពីថ្ងៃចន្ទ Mbappe បានក្លាយជាអ្នកស៊ុតបញ្ចូលទីរបស់បារាំងដ៏ល្អបំផុត ក្នុងរយៈពេលមួយរដូវកាលដែលសរុប៥៤គ្រាប់សម្រាប់ក្លឹប និងប្រទេស​ ដែលច្រើនជាងកីឡាករ Just Fontaine ក្នុងឆ្នាំ១៩៥៧-៥៨។

Mbappe វ័យ២៥ឆ្នាំបានជួយ Paris Saint-Germain រក្សាតំណែងជើងឯក Ligue 1 ក្នុងឆ្នាំនេះ ហើយក៏ធ្វើបានល្អខ្លាំងដែលនៅ World Cup តាមរយៈការឈ្នះស្បែកជើងមាស និងស៊ុតបញ្ចូលទីបាន Hat-trick នៅវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុមឈ្នះពាន​ Argentina ។

ខ្សែប្រយុទ្ធរបស់ PSG រូបនេះ នឹងត្រូវប្រកួតប្រជែងជាមួយ Lionel Messi និង Erling Haaland សម្រាប់រង្វាន់នៅឆ្នាំនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង