ក្នុងអំឡុងពេលប្រកួតចុងក្រោយរបស់ Arsenal ទល់នឹង Aston Villa ក្រុមអ្នកអង្កេតការណ៍របស់ Real Madrid បានតាមដានយ៉ាងដិតដល់ទៅលើការលេងរបស់ William Saliba ដោយបានធ្វើឱ្យមានចំណាប់អារម្មណ៍កាន់តែខ្លាំងឡើង លើកីឡាករដែលអាចក្លាយជាខ្សែការពាដ៏សំខាន់សម្រាប់ Real។
វត្តមានរបស់ Saliba នៅក្នុងក្រុមរបស់ Arsenal គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមកាំភ្លើងធំ ក្នុងការបន្តប្រកួតប្រជែងដណ្តើមពាន Premier League ដែលធ្វើឱ្យការចាកចេញរបស់កីឡាកររូបនេះមិនមែនជាបញ្ហាងាយស្រួលសម្រាប់ក្លឹបនៅទីក្រុងឡុងដ៍ឡើយ។
សម្រាប់ Real Madrid ការនាំយក Saliba មកនឹងសាកសមនឹងយុទ្ធសាស្ត្ររបស់ពួកគេក្នុងការពង្រឹងក្រុមឡើងវិញ ជាមួយនឹងកីឡាករដែលមានសក្តានុពលខ្ពស់។
ទោះបីជាយ៉ាងណា Arsenal នឹងមិនអង្គុយនៅស្ងៀមចំពោះការចាប់អារម្មណ៍របស់ក្លឹបយក្សអេស្ប៉ាញ នេះទេ។ ការបាត់បង់កីឡាករដែលមានសមត្ថភាព ដូចជា Saliba នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គោលបំណងរបស់ក្រុមលោក Mikel Arteta ដើម្បីប្រជែងជាមួយនិង Manchester City នៅក្នុងក្របខ័ណ្ឌ Premier League៕