Andy Robertson ថា Liverpool មិនបាននឹក Mane ទៀតនោះទេ

ខ្សែការពារស្លាបឆ្វេង Andy Robertson ទទូចថាក្រុមហង្សក្រហម Liverpool មិននឹក Sadio Mane ឡើយ ដោយកីឡាករ Darwin Nunez និង Luis Diaz មានសមត្ថភាពល្អគ្រប់គ្រាន់អាចបំពេញចន្លោះប្រហោងនៃតំបន់ប្រយុទ្ធ។

Liverpool បានធ្វើការលាគ្នាជាមួយកីឡាករដែលរកបាន ១២០គ្រាប់ សម្រាប់ក្លិបក្នងរយៈពេល៦រដូវកាល ក្នុងការផ្លាស់ប្តូរយ៉ាងភ្ញាក់ផ្អើលមួយទៅទឹកដី Bayern Munich កាលពីរដូវក្តៅឆ្នាំ២០២២។ ថ្វីត្បិតតែ Liverpool រដូវកាលនេះ ហាក់មានភាពដុនដាបក្រោយការចាកចេញរបស់ Mane តែ Robertson បានបញ្ជាក់ថា នៅមានកីឡាករផ្សេងៗទៀត ដែលអាចមានឥទ្ធិពលខ្លាំងដូច Mane បើសិនជាកីឡាករទាំងនោះជាសះស្បើយធម្មតា។

Robertson បាននិយាយថា "តាមពិតទៅ ពួកយើងមិននឹក Mane ទេ។ កុំគិតក្នុងន័យអាក្រក់ ខ្ញុំនឹង Mane មានទំនាក់ទំនងជាមួយគ្នាល្អណាស់នៅពេលលេងឲ្យ Liverpool ប៉ុន្តែយើងក៏មានកីឡាករល្អមួយចំនួន ដែលអាចលេងតំណែងរបស់ Mane បានដែរ។ ពួកយើងមាន Darwin Nunez, Luis Diaz ក៏ដូចជា Diogo Jota ផងដែរ"៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង