ព្យាករណ៍គូ​ Arsenal vs Brentford ម៉ោង២២ថ្ងៃទី១១កុម្ភៈ

Arsenal ចូលមកក្នុងការប្រកួតនេះ ដោយទើបតែប្រកួតចាញ់​ពីរ​ប្រកួតជាប់​គ្នា គឺចាញ់ Manchester City ១-០​ ក្នុង​ការ​ប្រកួត FA Cup និងចាញ់ Everton ១-០​ ក្នុង​ការ​ប្រកួត​លីគ​ចុង​ក្រោយ​។

ការប្រកួតចាញ់ Everton គឺជាការប្រកួតចាញ់ក្នុងលីគទីពីរក្នុងរដូវកាលនេះ និងជាលើកទីបួនដែលពួកគេបានបាត់បង់ពិន្ទុក្នុងលីគ។ ពួក​គេ​បាន​បាត់បង់​ពិន្ទុ​តែ​មួយ​ប្រកួតគត់​ ក្នុង​ការ​ប្រកួត​លីគក្នុង​ផ្ទះ ១២ប្រកួតចុង​ក្រោយ​នោះ ​គឺ​ប្រកួតស្មើ ០-០ ជាមួយនិង Newcastle United។

ក្នុងការប្រកួតលីគក្នុងទឹកដី ៩ប្រកួតរដូវកាលនេះ Arsenal ទទួលជ័យជម្នះ៨ប្រកួត ហើយពួកគេមិនដែលចាញ់ក្នុងទឹកដីនោះទេ។ ក្រុមរបស់លោក Mikel Arteta បានស៊ុតបញ្ចូលទីគូប្រកួត២គ្រាប់ ឬច្រើនជាងនេះក្នុងការប្រកួត ៨ចំណោម៩ប្រកួត​ ប៉ុន្តែមិនមានរបូតគ្រាប់បាល់តែ២ប្រកួតប៉ុណ្ណោះ។

Brentford ចូលមកក្នុងការប្រកួតនេះ ដោយជាក្រុមដែលទទួលបានពិន្ទុច្រើនជាងគេ ក្នុងការប្រកួតលីគ៥ប្រកួតចុងក្រោយ​ ដោយរកបាន​១៣​ពិន្ទុ​ ក្នុងការលេង៥ប្រកួត។

Brentford ទើបតែទទួលជ័យជម្នះ ៣-០​ លើSouthampton ដែលបន្ថែមការប្រកួតមិនស្គាល់ចាញ់របស់ពួកគេ រហូតដល់ទៅ៩ប្រកួត មកទល់ពេលនេះ។

៧ប្រកួត​ក្នុង​ចំណោមការ​ប្រកួត​ទាំង​៩នោះ ពួក​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទីគូប្រកួត​២​គ្រាប់ ​ឬ​ច្រើន​ជាង​នេះ ហើយ​មិនបាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​តែ ២ប្រកួតប៉ុណ្ណោះ ក្នុង​ចំណោម​ការ​ប្រកួត​លីគ ​១០ប្រកួតចុង​ក្រោយ​។

ការព្យាករណ៍​ :​ Arsenal ធ្វើបានយ៉ាងល្អ សម្រាប់ការប្រកួតក្នុងទឹកដីរដូវកាលនេះ ជាពិសេសក្នុងលីគ ហើយនឹងមានទំនុកចិត្តចំពោះការប្រកួតនេះ។​ ពួកគេក៏ធ្វើបានល្អក្នុងការប្រកួតនៅទីក្រុងឡុងដ៍ ហើយការប្រឈមមុខនឹងក្រុមដែលប្រកួតចាញ់ច្រើន ក្នុងការប្រកួតក្រៅដីនោះ​ វាកាន់តែងាយស្រួលសម្រាប់ពួកគេ។ ការទស្សន៍ទាយរបស់យើង សម្រាប់ការប្រកួតរវាង Arsenal និង Brentford គឺ Arsenal​ នឹងទទួលបានជ័យជម្នះ ប៉ុន្តែក្រុមទាំងពីរនឹងស៊ុតបញ្ចូលទីគ្នា៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង