ព្យាករណ៍គូ Liverpool vs Chelsea ម៉ោង១៩:៣០ ថ្ងៃទី២១មករា

Liverpool បន្ទាប់ពីការប្រកួតដែលបានបំបែកឯកទកម្មឆ្នាំ​២០២១/២២ បានបង្ហាញពីការលើកពាន FA Cup និង EFL Cup ក៏ដូចជាចូលរួមគ្រប់ការប្រកួតដែលអាចធ្វើទៅបាន ហាក់ដូចជាបានរុញច្រានពួកគេមកដល់ទបញ្ចប់ ដោយសារភាពមិនស៊ីសង្វាក់គ្នាបានបំផ្លាញរដូវកាលរបស់ពួកគេ នាពេលបច្ចុប្បន្ន។

ក្រុមហង្សក្រហមឈរនៅលេខ៩ ក្នុងតារាងជាមួយនឹងជ័យជម្នះ ៨ប្រកួត ស្មើ៤ប្រកួត និងចាញ់៦ប្រកួត ដោយធ្វើឱ្យពួកគេមាន ២៨ពិន្ទុ និងតាមពីក្រោយក្រុមកំពូលទាំង៤ រហូតដល់ទៅ១០ពិន្ទុ។

ពួកគេត្រូវការអព្ភូតហេតុតូចមួយ ដើម្បីត្រលប់ទៅកាន់ការប្រជែងដណ្តើមពានរង្វាន់វិញ ខណៈដែលពួកគេក៏តាមពីក្រោយក្រុមកំពូលតារាង Arsenal ១៩ពិន្ទុ ជាមួយនឹងរយៈពេលប្រហែលពាក់កណ្តាល នៃរដូវកាលនៅសល់។ ពួកគេបានយកឈ្នះ Wolves ក្នុងលទ្ធផល​ ១-០ ក្នុងការប្រកួត FA Cup កាលពីថ្ងៃអង្គារ ប៉ុន្តែបានចាញ់ក្រុម Brighton ក្រៅដី ៣-០ ការប្រកួតលីគមុនពេលដែលត្រូវជួប​ Wolves​ ។

ក្រុមតោខៀវ Chelsea ដែលត្រូវធ្វើដំណើរមកក្នុងការប្រកួតនេះ ដោយមានទម្រង់ស្រដៀងគ្នាទៅនឹងគូប្រកួតរបស់ពួកគេ ខណៈដែលក្រុមតោខៀវបច្ចុប្បន្នកំពុងឈរនៅលេខ១០ ក្នុងតារាងលីគ។

Chelsea ឈ្នះតែ៨ប្រកួត ស្មើ៤ប្រកួត និងចាញ់៧ប្រកួត​ ពីការប្រកួតលីគ១៩ប្រកួត។​ វាមិនមែនជាការវិលត្រឡប់មកវិញដ៏ល្អនោះទេ ខណៈដែល Chelsea បានប្រកួតឈ្នះត្រឹមតែ២ប្រកួតប៉ុណ្ណោះ ពីការប្រកួត៦លើក ចាប់តាំងពីត្រលប់មកពីការសម្រាកការប្រកួត World Cup។ ការ​ចេញ​ដំណើរក្រៅ​ថ្មី​ៗរបស់​ពួក​គេ​ គឺ​ការ​ទទួល​ជ័យ​ជម្នះ ១-០ លើ​ក្រុម Crystal Palace ដែល​ជា​លទ្ធផលបន្ទាប់ពី​ប្រកួតចាញ់ ៣លើក​ជាប់​គ្នា។

ការព្យាករណ៍​ :​ នេះគឺជាការប្រកួតដ៏សំខាន់មួយសម្រាប់ក្រុមទាំងពីរ ខណៈដែលពួកគេម្នាក់ៗ សម្លឹងរកការពង្រឹងភាពស៊ីសង្វាក់គ្នាខ្លះ និងត្រលប់មកវិញ ក្នុងការដេញតាមក្រុមកំពូលទាំងបួន។​ Chelsea គួរតែមានទំនុកចិត្តពីការគ្រប់គ្រងការប្រកួតជាមួយនឹងក្រុម Palace ជាមួយនឹងខ្សែការពារខាងក្រោយ ដែលកំពុងមានភាពវិជ្ជមានដ៏ធំ។ ទោះបីជាយ៉ាងណាក៏ដោយ Liverpool មានសំណាងក្នុងការយកឈ្នះលើ Wolves ក្នុងពានរង្វាន់ FA Cup ហើយអាចបញ្ចាក់បានយ៉ាងងាយក្នុងដំណើរការប្រកួត មិនដែលឈ្នះ៤ប្រកួតជាប់គ្នា​ ដោយលទ្ធផលនោះគួរតែ​ បញ្ច្រាស់ពីលទ្ធផលដែលពួកគេទទួលបាន។

ការទស្សន៍ទាយរវាង Liverpool និង Chelsea របស់យើងគឺ​ Chelsea មានឱកាសពីរ​ ដោយស្មើ​ ឫឈ្នះក្នុងការប្រកួត​នេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង