ព្យាករណ៍គូ​ Real Madrid vs Barcelona ម៉ោង២ថ្ងៃទី១៦មករា

Real Madrid និង Barcelona នឹងបន្តការជួបគ្នាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីប្រកួតវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup ដែលក្រុមទាំងពីរបានឡើងមកវគ្គនេះ ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។ 

Real Madrid បានបញ្ចប់​ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តជាមួយ Valencia ដោយលទ្ធផល ១-១​​ បន្ទាប់ពីការស៊ុតរបស់ កីឡាករ​ Samuel Lino នៅដើមតង់ទីពីរតាមស្មើគ្រាប់បាល់ពិន័យរបស់ Karim Benzema ក្នុងតង់ទីមួយ។

Real Madrid នឹងអវត្តមានខ្សែ​ការពារសំខាន់ៗ ដូចជា Aurelien Tchouameni និង​កីឡាករ David Alaba។ អ្វីដែលនឹងធ្វើឱ្យកាន់តែពិបាកនោះ គឺកីឡាករ Eder Militao, Eduardo Camavinga និង Lucas Vazquez សុទ្ធតែរងរបួសពីការប្រកួតជាមួយ Valencia ។

Barcelona គឺជាក្រុមដែលមានទម្រង់ការពារល្អបំផុតនៅ La Liga ប៉ុន្តែពួកគេធ្វើមិនបានល្អនោះទេ ក្នុងការប្រកួតពានរង្វាន់។ ទម្រង់ការពារក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួត Spanish Super Cup គឺជាឧទាហរណ៍ដែលបង្ហាញថាពួកគេធ្វើមិនបានល្អ។ 

Barcelona មិន​មាន​ការ​ព្រួយ​បារម្ភ​ពីបញ្ហា​របួស​កីឡាករឡើយ ចូលមកក្នុងការ​ប្រកួត​នេះ​ ហើយ​ពួក​គេ​​សង្ឃឹម​ថា​ នឹង​អាចបញ្ចប់​ការ​គ្រប់គ្រង​ដ៏​លេចធ្លោ​របស់ Real Madrid ដែល​មាន​លើ​ពួក​គេកន្លងមក។ Barcelona មានប្រវត្តប្រកួតចាញ់៤ប្រកួត និងឈ្នះ១ប្រកួតក្នុងជំនួប៥ប្រកួតចុងក្រោយ ជាមួយនិង Real Madrid ។

ការព្យាករណ៍​ :​ ទាំង Barcelona និង Real Madrid ធ្វើមិន​បាន​ល្អ​បំផុតទេ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ហើយ​ខណៈ​ដែល​ភាគី​ទាំង​ពីរ​ប៉ះ​គ្នា ដោយមិនមានឱកាសជាលើកទីពីរនោះទេ។​ យើងរំពឹងថា នេះជាការប្រកួតដ៏ជក់ចិត្តរវាងក្លឹបយក្សទាំងពីរ ប៉ុន្តែនៅទីបញ្ចប់បញ្ហារបួសក្នុងចំណោមកីឡាករខ្សែការពារ អាចជាការព្រួយបារម្ភមួយសម្រាប់ Real Madrid ។ Barcelona ប្រាកដជាទាញយកប្រយោជន៍ពីចំណុចនេះ ដូច្នេះយើងជឿជាក់ថាពួកគេនឹងឈ្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង