Wayne Rooney ប្រកាសថា រឿងនេះនឹងមិនកើតឡើងមកលើក្រុមខ្លួនទៀតនោះទេ

គ្រូបង្វឹកក្រុម DC United លោក Wayne Rooney និយាយថាគ្មានឱកាសនោះឡើយដែលក្រុមរបស់លោកនឹងបញ្ចប់នៅចំណាត់ថ្នាក់ចុងក្រោយនៅលីកកំពូលអាមេរិក Major League Soccer ក្នុងរដូវកាលនេះ ដែលជាយុទ្ធនាការពេញលេញដំបូងរបស់គាត់ក្នុងនាមជាគ្រូបង្វឹក។

Rooney បានចូលមកក្រុម DC United ពាក់កណ្តាលនៃរដូវកាលឆ្នាំ២០២២ ដោយជំនួសលោក Hernan Lozada។ យ៉ាង​ណា​មិញ ក្លឹប​ហាក់មិនទាន់ធ្វើបានល្អ​​ទេ ដោយ​បញ្ចប់​នៅបាតតារាង​ក្នុង​ក្រប​ខ័ណ្ឌ MLS ដោយ​ដាច់ពិន្ទុពីក្រុមផ្សេង​ប្រាំពីរពិន្ទុ​។

អតីតកីឡាករ Man Utd រូបនេះបាន​និយាយ​ក្នុង​វីដេអូ​ដែល​ក្លឹប​បាន​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គមផ្លូវ​ការ​របស់​ខ្លួន​ថា៖ "គ្មាន​ឱកាស​ដែល​ខ្ញុំ​បញ្ចប់​នៅ​បាត​តារាង​លីកនោះ​ទៀត​ទេ​។ ខ្ញុំ​បាន​​ប្រកួត​ជា​យូរ​មក​ហើយ ហើយ​វា​ឈឺ នៅពេលអ្នកក្រឡេកមើលតារាងលីកនោះ ហើយអ្នកនៅបាតតារាង វាពិតជាឈឺចាប់ណាស់ ដូចនេះយើងត្រូវតែជំរុញទៅមុខទៀត"៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង