ព្យាករណ៍ Middlesbrough vs Chelsea (FA Cup)

​ក្រុម Middlesbrough និង Chelsea នឹង​ត្រូវ​ប៉ះគ្នា​សម្រាប់​ការប្រកួត​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ FA Cup នៅ​ចំពោះមុខ​ហ្វូង​ទស្សនិកជន​របស់ Boro ទាំងស្រុង ដែល​ទិញ​សំបុត្រ​ចូល​មើល​អស់រលីង​នៅ​កីឡដ្ឋាន Riverside Stadium ខណៈ​អ្នកគាំទ្រ​តោ​ខៀវ​ត្រូវ​ជាប់​ទណ្ឌកម្ម​មិនអាច​ទិញ​សំបុត្រ​ចូល​មើល​បានទេ​។ 

ក្រុម​ម្ចាស់ផ្ទះ​ច្បាស់​ជា​រំភើប​ក្នុង​ការលេង​ការប្រកួត​នេះ​នៅក្នុង​ផ្ទះ ខណៈ​ពួកគេ​បាន​លេង​៣​ប្រកួត​ចុងក្រោយ​នៅ​ក្រៅ​ផ្ទះ​រហូត​។ Middlesbrough កំពុង​រីករាយ​នឹង​ការលេង​ដ៏​ល្អ​បំផុត​របស់​ពួកគេ​នៅក្នុង FA Cup ចាប់តាំងពី​ឆ្នាំ ២០១៧ ហើយ​កំពុង​ទទួល​បាន​រហស្ស​នាម​ថា “​អ្នក​សម្លាប់​យក្ស​” ខណៈ​ដែល​ពួកគេ​បាន​ទម្លាក់​ក្រុម​គីឡូ​ធ្ងន់ Premier League ដូចជា Tottenham និង Manchester United នៅ​ជុំ​មុនៗ​។ ត្បិត​ដូច្នេះ​ក្តី Middlesbrough ជួប Chelsea ៨ លើកចុងក្រោយ​គិតពី​ឆ្នាំ ២០០៦ គឺ​ចាញ់​រហូត ដោយ​ស៊ុត​មិន​ចូល​ទី​របស់​តោ​ខៀវ​សូម្បីតែ​មួយ​គ្រាប់​។ ពួកគេ​បាន​ចាញ់​ក្នុង​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ចំនួន​៤​លើក​មុនៗ​របស់​ពួកគេ​ទល់នឹង Chelsea ហើយ​ការ​បង្ហាញខ្លួន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ចុងក្រោយ​របស់​ពួកគេ​គឺ​កើតឡើង​ក្នុង​រដូវ​កាល ២០០៥/០៦​។​

Chelsea មានរឿង​រំខាន​នៅក្រៅ​ទីលាន​ជាច្រើន ប៉ុន្តែ​ទម្រង់​លេង​របស់​ពួកគេ​នៅលើ​ទីលាន​គឺ​ល្អ​ដូច​ផ្កា​។ ពួកគេ​បាន​ឈ្នះ ២-១ ក្រៅ​ទឹកដី​លើ​ក្រុម Lille ក្នុង​ការប្រកួត​ចុងក្រោយ​របស់​ពួកគេ ដោយ​ធ្វើឱ្យ​ពួកគេ​ឈ្នះ ៥ លើ​ក​ជាប់ៗ​គ្នា​។ Chelsea ចាញ់​តែ​ម្តង​គត់​ក្នុង​ការប្រកួត ១៣ លើក​ចុងក្រោយ​របស់​ពួកគេ​នៅ​គ្រប់​ការប្រកួត​ទាំងអស់ ដោយ​ការ​ចាញ់​នោះ​គឺ​កើតឡើង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ League Cup ទល់នឹង Liverpool​។ Chelsea បានឈ្នះ Boro ក្នុង FA Cup ក្នុងជំនួប ៣ លើកចុងក្រោយ​។ ហើយ​បើ​និយាយ​ពី​ការ​ប៉ះគ្នា​៨​លើក​ចុង​ក្រោយ​នៅ​គ្រប់​ក្របខ័ណ្ឌ​ទាំងអស់​គឺ Middlesbrough ចាញ់ Chelsea រហូត ដោយ Chelsea ស៊ុត​ចូល ១៩ គ្រាប់ និង របូត​សូន្យ​គ្រាប់​។

​ក្រុម Middlesbrough នឹង​ប្រឹង​ទប់ Chelsea រហូត​ដល់​ទីបញ្ចប់ ហេតុ​ដូច្នេះ​យើង​រំពឹង​មាន​គ្រាប់​បាល់​តិច​បំផុត​សម្រាប់​ការប្រកួត​នេះ​។

​លទ្ធផល​ព្យាករណ៍ Chelsea ឈ្នះ ១-០៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង