ព្យាករណ៍ Aston Villa vs Arsenal (EPL)

Arsenal ប្រឈម​មុខ​នឹង​ការធ្វើដំណើរ​ដ៏​លំបាក​ទៅកាន់​ទឹកដី Villa Park ខណៈ​ដែល​ពួកគេ​សម្លឹង​រក​ការ​ឈ្នះ​ពី​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម Liverpool ។​

​ការ​ឈ្នះ​៥​ប្រកួត​ជាប់ៗ​គ្នា​របស់​កាំភ្លើង​ធំ​ត្រូវបាន​បញ្ឈប់​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ពី​កីឡាករ Diogo Jota និង Roberto Firmino កាលពី​យប់​ថ្ងៃ​ពុធ ដែល​វាយ​សំពង​លើ​ក្តីសង្ឃឹម​សម្រាប់​កៅអី​ក្របខ័ណ្ឌ Champions League របស់ Arsenal​។​

​ដោយ​នៅ​តែ​ឈរ​នៅ​លេខ​រៀង​ទី ៤ និង​មាន​២​ប្រកួត​ក្នុង​ដៃ​លើ​គូ​ប្រជែង​របស់​ពួកគេ ក្រុម Arsenal ត្រូវ​ប្រឈម​មុខ​នឹង​ក្រុម Aston Villa ក្នុង​ការប្រកួត​នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍ ដោយ​ដឹងថា​ពួកគេ​មាន​ប្រៀប​លើ​តារាង​ពិន្ទុ​ជាង​ម្ចាស់ផ្ទះ ទោះ​លទ្ធផល​ចេញ​មក​យ៉ាងណា​ក៏ដោយ​។​

​ចំណែក Villa វិញ ការបរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ញញួរ​ធំ West Ham កាលពី​សប្តាហ៍​មុន​បានបញ្ចប់​ការ​ឈ្នះ ៣ ប្រកួត​ជាប់ៗ​គ្នា​របស់​ខ្លួន ខណៈ​ឥឡូវ​ពួកគេ​បាន​ត្រឹម​ផ្តោត​អាទិភាព​បញ្ចប់ទៅ​នៅ​ចំណាត់ថ្នាក់​ល្អ​ពាក់កណ្តាល​តារាង​ប៉ុណ្ណោះ​។​

​សម្រាប់ Aston កីឡាករ Marvelous Nakamba (​របួស​ជង្គង់​) នឹង​អវត្តមាន ខណៈ Lucas Digne (​របួស​សាច់ដុំ​), Douglas Luiz (​របួស​មាត់​) និង Calum Chambers (​របួស​ក្បាល​) ស្ថិត​ក្នុង​មន្ទិលសង្ស័យ​មិនដឹង​អាច​លេង​បាន​ឬ​អត់​។​

​ជាថ្មី​ម្តងទៀត Arsenal កំពុង​រង់ចាំ​មើល​លទ្ធផល​ថា​តើ​ខ្សែការពារ Takehiro Tomiyasu នឹង​អាច​ចូល​ក្រុម​វិញ​បាន​ឬ​អត់ ខណៈ​កំពុង​តស៊ូ​នឹង​របួស​កំភួនជើង​។​

​ត្បិត​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ ក្រុម​កាំភ្លើង​ធំ​មិន​ដែល​ឈ្នះ​នៅ​ទឹកដី Aston ក៏​ប៉ុន្តែ​ពួកគេ​មាន​សន្ទុះ​ចិត្ត​ខ្ពស់​ជាង​ម្ចាស់ផ្ទះ​ដើម្បី​ដណ្តើម​កៅអី Top 4​។

​លទ្ធផល​ព្យាករណ៍ Arsenal ឈ្នះ ១-០​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង