ព្យាករណ៍គូ​ Leipzig vs Manchester City

ឈានចូលការប្រកួតក្នុងពូល G​ សម្រាប់ការប្រកួតទី​២​នេះ​ Leipzig កំពុងឈរកំពូលតារាង ត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីស្វាគមន៍ Manchester City ដែលជាក្រុមរកបានបីពិន្ទុពីការប្រកួតទី១ដូចគ្នា។ 

ជាទូទៅក្នុងរដូវកាលនេះ Leipzig ធ្វើបានយ៉ាងល្អក្នុងទម្រង់ប្រយុទ្ធ​ ពួក​គេ​រក​បាន​គ្រាប់​បាល់ ៣គ្រាប់​នៅក្នុង​ ៣ប្រកួតចំណោម ៥ប្រកួត​ចុង​ក្រោយ​។ 

លទ្ធផលស្មើជាមួយ Bayern បានបញ្ចប់ដំណើរការឈ្នះ ៦ប្រកួតជាប់ៗសម្រាប់ Leipzig។ ទោះជាយ៉ាងណាក៏ដោយ Leipzig សង្ឃឹមឈ្នះខ្ពស់ដោយសារតែពួកគេមិនទាន់ប្រកួតចាញ់ក្នុងទឹកដីនៅឡើយទេរដូវកាលនេះ​ បើទោះបីជាធ្លាប់ចាញ់ Manchester City ៧-០ កាលពីរដូវកាលមុនក៏ដោយ។ 

ចំណែកឯ​ Manchester City ត្រូវបានធ្លាក់ចេញពី League Cup ដោយចាញ់ Newcastle United​ ហើយបានបន្តចាញ់​ Wolverhampton Wanderers ក្នុងលីគថែមទៀត។

City ក៏មានភាពរង្គោះរង្គើមិនធម្មតាដែរ នាពេលថ្មីៗនេះ​ ហើយពួកគេថែមទាំងត្រូវតាមពីក្រោយ ដើម្បីផ្តួលក្រុម Red Star Belgrade នៅក្នុងទឹកដីក្នុងការប្រកួតទី១ នៃក្របខណ្ឌ Champions League​ ផងដែរ។

ក្នុងការធ្វើដំណើរ​ទៅ​ប្រទេស​អាឡឺម៉ង់​ City មិន​សូវ​មាន​ផ្លែផ្កា​ទេ​ ដោយមិនបានឈ្នះ​ 4 ប្រកួតចុងក្រោយ​ឡើយ ដែលក្នុងនោះ​ ២ប្រកួតគឺជាការប៉ះ​ Leipzig​ ។

ការព្យាករណ៍​ :​ Leipzig​ ​ធ្វើ​បាន​យ៉ាងល្អ​ក្នុងទម្រង់ប្រយុទ្ធ ហើយចំណែកឯ Manchester City វិញក៏មាន​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​នា​ពេល​បច្ចុប្បន្ន​ ដែលប្រាកដជាមានការរួមបញ្ចូលគ្នានៃគ្រាប់បាល់រវាងក្រុមទាំងពីរ។

ដូច្នេះ ជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ ក្រុមទាំងពីរនឹងស៊ុតបញ្ចូលទីគ្នា៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង