ព្យាករណ៍គូ​ Napoli vs Real Madrid

Napoli នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅថ្ងៃអង្គារ​ ដែលនេះជាការប្រកួតទីពីរ នៃវគ្គចែកពូលក្របខណ្ឌ Champions League ដោយក្រុមទាំងពីរ​ឈ្នះ​ការ​ប្រកួត​បើក​ឆាក​ពូល C ដូចគ្នា ហើយ​មានពិន្ទុស្មើ​គ្នាផងដែរ។ 

Napoli បានយកឈ្នះ Braga ២ - ១ នៅក្រៅទឹកដី ដែលលទ្ធផលនេះ ជាការចាប់ផ្តើមជាមួយនឹងជំហាននៅអឺរ៉ុបដ៏រឹងមាំ។ ហើយពួកគេឥឡូវនេះ នឹងបន្តស្វែងរកជ័យជម្នះជាប់ៗគ្នា ដែលជាការពង្រឹងឱកាស ដើម្បីឆ្លងឱ្យផុតវគ្គចែកពូល។

Napoli មិនដែលចាញ់ការប្រកួតក្នុងទឹកដីខ្លួនឯងទេ​ សម្រាប់ការប្រកួត Champions League ចាប់តាំងពីឆ្នាំ២០១៧ និងបានឈ្នះ ៩ប្រកួតក្នុងចំណោម ១៣ប្រកួតចាប់តាំងពីពេលនោះមក។

Real Madrid មើលទៅហាក់មានភាពរង្គោះរង្គើបន្តិច ក្នុងការប្រកួតបើកឆាកទល់នឹង Union Berlin ប៉ុន្តែបានគ្រប់គ្រងជ័យជម្នះជាមួយលទ្ធផល ១-០​ ពេលបញ្ចប់ការប្រកួត។

Real Madrid ក៏ធ្លាប់បានយកឈ្នះ Napoli ទាំងក្នុង និងក្រៅទឹកដីនៃការប្រកួត​ Champions League កាលពីឆ្នាំ២០១៦/១៧ ដោយ​ឈ្នះក្នុងលទ្ធផល ៣-១ ទាំងពីរប្រកួត។ ដែលលទ្ធផលឈ្នះ Napoli បែបនេះ​ ធ្វើឱ្យក្រុមភ្ញៀវមានទំនុកចិត្ត ដើម្បីជ័យជម្នះមួយផ្សេងទៀតនៅថ្ងៃអង្គារនេះ។ 

ការព្យាករណ៍​ :​ ទាំង Napoli និង Madrid មានទម្រង់លេងល្អក្នុងការស៊ុតបញ្ចូលទីគូប្រកួតនៅរដូវកាលនេះ​ ហើយយើងរំពឹងថា វានឹងកើតឡើងដូចគ្នាផងដែរ ក្នុងការប្រកួតនេះ​។ 

ដូច្នេះ ការជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​ Over 2.5 គ្រាប់៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង