ការប្រកួតដែលគួរឱ្យចាប់អារម្មណ៍បំផុត សម្រាប់ក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍សប្តាហ៍នេះ គឺជាជំនួបរវាង Tottenham និង Liverpool ។
លទ្ធផលឈ្នះ ៤ និងស្មើ ២ ប្រកួតបានធ្វើឱ្យអ្នកចាត់ការក្រុម Spurs លោក Ange Postecoglou ទទួលបានការចាប់ផ្តើមយ៉ាងដ៏រឹងមាំ។
យ៉ាងណាមិញ Tottenham ចាញ់តែ ២ ប្រកួតគត់ក្នុងចំណោម ១១ប្រកួតក្នុងទឹកដីចុងក្រោយ ដោយក្នុងនោះឈ្នះមាន ៨ប្រកួត។
Liverpool ក៏នៅតែមិនស្គាល់ចាញ់ដូចគ្នាផងដែរ បន្ទាប់ពីលេង ៦ ប្រកួតបើកឆាករដូវកាលថ្មីនេះ ដោយក្នុងនោះឈ្នះមាន ៥ ប្រកួត។
អ្វីដែលជាចំណុចសំខាន់គឺ Liverpool កំពុងតែឡើងជើងជាថ្មីម្តងទៀត ដោយឆ្លងកាត់ ១៧ ប្រកួតមិនដែលចាញ់នៅ Premier League ក្នុងនោះឈ្នះមិនតិចជាង ១២ ប្រកួតឡើយ។
ជ័យជម្នះក្រៅទឹកដី ក្រុមហង្សក្រហមរកបានតែ ៦ ប្រកួតប៉ុណ្ណោះពីការលេង ១៩ ប្រកួត ហើយបច្ចុប្បន្នមិនស្គាល់ចាញ់សោះ ៨ ប្រកួតក្រៅទឹកដីចុងក្រោយ នៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។
ការព្យាករណ៍ : ក្នុងការជួបគ្នាកន្លងមករវាងក្រុមទាំងពីរ Liverpool មិនស្គាល់ចាញ់សោះ ១២ ប្រកួតចុងក្រោយ។ ដូច្នេះ ជម្រើសចម្បងរបស់យើងសម្រាប់ការប្រកួតនេះគឺ Liverpool ឈ្នះ៕