បិសាចក្រហម Manchester United នឹងបន្តស្វែងរកជ័យជម្នះជាប់ៗគ្នា នៅ Premier League ក្នុងការប្រកួតថ្ងៃសៅរ៍នេះ ដែលត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីប្រកួតជាមួយ Crystal Palace នៅកីឡដ្ឋាន Old Trafford ។
United បានកត់ត្រាជ័យជម្នះ ជាមួយនឹងលទ្ធផលដ៏តូចចង្អៀតដោយឈ្នះ Burnley ១-០ ក្រៅទឹកដីកាលពីចុងសប្តាហ៍មុន។
ក្រុមរបស់ Erik ten Hag ប្រកួតឈ្នះ ៧ ក្នុងចំណោម ១០ ប្រកួតចុងក្រោយ ដោយចាញ់ ២ ក្នុងចំណោម ៣ ប្រកួតនេះ គឺទាំងក្នុង និងក្រៅទឹកដី ហើយសម្រាប់ការប្រកួតក្នុងទឹកដី ៩ ប្រកួតចុងក្រោយ ក្រុមបិសាចក្រហមប្រកួតឈ្នះ ៨ ប្រកួត។
Crystal Palace បានបញ្ចប់លទ្ធលត្រឹមស្មើ ០-០ ជាមួយ Fulham នៅលើទឹកដីខ្លួនឯងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីប្រកួតចាញ់ Aston Villa ៣-១ ក្រៅទឹកដី។
Crystal Palace គ្រប់គ្រងការឈ្នះត្រឹមតែ ៣ ប្រកួតប៉ុណ្ណោះពី ១៤ ប្រកួតកន្លងមក ដែលក្នុងនោះពួកគេចាញ់ ៨ ប្រកួត។
ការព្យាករណ៍ : United ចាញ់តែ ១ ប្រកួតគត់ពីការលេងក្នុងទឹកដី ២១ប្រកួតកន្លងមក ដោយឈ្នះមិនតិចជាង ១៧ប្រកួតទេឈានចូលមកក្នុងប្រកួតនេះ ដែលមើលទៅក៏ទំនងជាមានឱកាសមួយដ៏សមរម្យ ដើម្បីឈ្នះពេលមកប៉ះជាមួយ Crystal Palace ។ ដូច្នេះ ជម្រើសចម្បងរបស់យើងសម្រាប់ការប្រកួតនេះ គឺ Manchester United ឈ្នះ៕