តារាឆ្នើមរបស់ប្រេស៊ីល Neymar បានវាយបកវិញចំពោះ "ការភូតកុហក" និង "មិនគួរឱ្យគោរព" បន្ទាប់ពីមានការលើកឡើងថា គាត់កំពុងព្យាយាមធ្វើឱ្យគ្រូបង្វឹក Al-Hilal លោក Jorge Jesus ត្រូវបណ្តេញចេញ។
សរសេរនៅលើគណនី Instagram Neymar បាននិយាយថា “ជាការភូតកុហក… អ្នកទាំងអស់គ្នាត្រូវឈប់ជឿលើរឿងទាំងនេះ គេហទំព័របែបនេះ… ជាមួយនឹងអ្នកតាមដានរាប់លាននាក់ អ្នកមិនអាចបន្តបង្ហោះព័ត៌មានក្លែងក្លាយបែបនេះបានទេ! ដោយការគោរពនៅជុំវិញពិភពលោក ខ្ញុំសុំឱ្យអ្នកបញ្ឈប់រឿងនេះ នេះជាអ្វីដែលមិនគួរឱ្យតម្លៃទាល់តែសោះ។”
គួរបញ្ជាក់ថា Neymar បានបង្ហាញខ្លួនបីដងនៅទូទាំងការប្រកួតទាំងអស់ និងផ្តល់បាល់ជំនួយពីរគ្រាប់ ដែលបានឱ្យឃើញថា Al-Hilal ពង្រីកលទ្ធផលមិនស្គាល់ចាញ់ដល់ទៅ ៩ប្រកួត ប៉ុន្តែអ្វីគ្រប់យ៉ាងហាក់ ដូចជាមិនស្ងប់ស្ងាត់ ជាពិសេសសម្រាប់ Neymar៕