Kylian Mbappe រំពឹងថា នឹងត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ធំមួយ ក្នុងក្របខ័ណ្ឌ Champions League ដែល Paris Saint-Germain ត្រូវជួបជាមួយក្រុម Real Madrid ជើងទីពីរ បន្ទាប់ពីរងរបួសក្នុងការហ្វឹកហាត់។
កីឡាករវ័យ ២៣ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីឱ្យ PSG ទទួលជ័យជម្នះ ១-០ ចុងម៉ោងក្នុងការប្រកួតជើងទី១ នៃការប្រកួតជុំទី១៦ នៅកីឡដ្ឋាន Parc des Princes ដែលធ្វើឱ្យក្រុមកំពូលតារាង Ligue 1 ឆ្ពោះទៅកាន់ទឹកដី Santiago Bernabeuវិញនៅជើងទី២។
ទោះបីជាយ៉ាងណាក៏ដោយ លោក Mauricio Pochettino មានការព្រួយបារម្ភថា ពួកគេនឹងត្រូវបញ្ចប់ការប្រកួតនេះ ដោយគ្មានវត្តមាន Mbappe ប៉ុន្តែក្លឹបសង្ឃឹមថា គាត់នឹងមានសុខភាពល្អគ្រប់គ្រាន់ក្នុងការចូលរួមការប្រកួតដ៏ធំមួយនេះ៕
ប្រភព៖ Goal