កីឡាករ Marcus Rashford របស់ក្លឹប Manchester United បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រកួតជាមួយក្រុម Burnley។
ខ្សែប្រយុទ្ធរូបនេះបានចាកចេញពីមូលដ្ឋាន Carrington របស់ United ក្នុងរថយន្ត Rolls-Royce តម្លៃ ៧០០,០០០ផោនរបស់គាត់ មុនពេលជួបឧប្បត្តិហេតុ។
តាមប្រភពបានបញ្ជាក់ថា Rashford ត្រូវបានគេឃើញថា មានភាពតក់ស្លុត ប៉ុន្តែមិនមានរបួសអ្វីធ្ងន់ធ្ងរទេ។
ដោយបានទម្លាយភាពស្ងៀមស្ងាត់ Rashford បានបង្ហោះសារលើគណនី Instagram ដែលនិយាយថា "៣ ពិន្ទុបន្ថែម! ខ្ញុំមិនអីទេ អរគុណសម្រាប់ការផ្ញើសារ៕"