ព្យាករណ៍គូ​ Arsenal vs Tottenham

ការប្រកួតថ្ងៃអាទិត្យនេះ គឺជាជំនួប North London Derby រដូវកាលនេះ​ ដែលជាការជួបគ្នារវាង Arsenal និង Tottenham ដោយក្រុមទាំងពីរមាន ១៣ពិន្ទុក្នុងតារាងដូចគ្នា។ 

ក្រុមកាំភ្លើងធំ Arsenal នៅតែមិនទាន់ស្គាល់ចាញ់នៅឡើយទេ​ បន្ទាប់ពីឆ្លងកាត់ ៥ ប្រកួតបើកឆាក​ ដោយឈ្នះ ៤ ប្រកួត។ ហើយអ្វីដែលពិសេសនោះ គឺ Arsenal ចាញ់តែ​ ៣ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២១ ប្រកួតចុងក្រោយនៅ Premier League ហើយ​ ៨​ ក្នុងចំណោម ១០ ប្រកួតក្នុងទឹកដីចុងក្រោយ បញ្ចប់ដោយលទ្ធផលមានការស៊ុតបញ្ចូលទីគ្នា។ 

ចំណែក​ឯ​ Tottenham កំពុងឈរនៅលេខ​ ២ ដោយមានមោទនភាព​ ហើយចូលមកការប្រកួតនៅកីឡដ្ឋាន Emirates នេះ​ ដោយឈ្នះ ៤ ប្រកួតពី​ការលេង​ ៥ ប្រកួតបើកឆាករដូវកាលថ្មីនេះដូចគ្នាផងដែរ។

ក៏ដូចគ្នា​ទៅនឹង​ Arsenal​ ដែរ​ ដោយ ៧ ប្រកួតក្នុងចំណោម ១០ ចុងក្រោយរបស់​ Tottenham នៅ Premier League ក៏បញ្ចប់ដោយលទ្ធផលមានការស៊ុតបញ្ចូលទីគ្នា។ 

ការព្យាករណ៍​ :​ ក្នុងរដូវកាលថ្មីនេះ Arsenal និង Tottenham បានផ្គូផ្គងលទ្ធផល និងពិន្ទុដូចគ្នាគិតមកទល់ពេលនេះ​ ដែលក្រុមទាំងពីរមើលទៅនឹងមានលទ្ធភាពក្នុងការស៊ុតបញ្ចូលទីគ្នានៅក្នុងការប្រកួតនេះ។  

ដូច្នេះ ជម្រើសចម្បងរបស់យើងសម្រាប់ការប្រកួតនេះគឺ​ ក្រុមទាំងពីរ​ នឹងស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង