ព្យាករណ៍គូ​ Bayern Munich vs Man United ម៉ោង២ រំលងអាធ្រាត្រ ថ្ងៃទិ២១កញ្ញា

Bayern Munich នឹងត្រូវធ្វើជាម្ចាស់ប្រកួតជាមួយ​ Manchester United នៅកីឡដ្ឋាន Allianz Arena ក្នុងការប្រកួតបើកឆាក​ Champions League នៅយប់ថ្ងៃពុធ។ 

ក្រុមម្ចាស់​ផ្ទះ​អាឡឺម៉ង់ ​កំពុង​តែស្វែងរកការពង្រីក​ការ​ប្រកួត​មិន​ដែល​ចាញ់​ទៅដល់ ៥ប្រកួត​នៅ​ទូទាំង​ការ​ប្រកួត​ទាំង​អស់​ បន្ទាប់ពីរកបាន​ជ័យ​ជម្នះ​ ៣ ​ក្នុង​ចំណោម ៤ ​ប្រកួត​​ចុង​ក្រោយ​នៅ​ Bundesliga​ ។ 

កាលពីរដូវកាលមុន Bayern Munich បានឡើងត្រឹមវគ្គ ៨ ក្រុមចុងក្រោយក្នុងការប្រកួត Champions League ដោយបានឈ្នះ ៨ ក្នុងចំណោម ១០ ប្រកួតចុងក្រោយ ក្នុងនោះក៏ឈ្នះលើក្រុមដែលគួរឱ្យកត់សម្គាល់ដូចជា Inter Milan, Barcelona និង PSG ។

រីឯក្រុមភ្ញៀវ​ Manchester United កំពុងមានការចាប់ផ្តើមមិនល្អនៅ​ Premier League ថ្មីៗនេះហើយកាន់តែអាក្រក់​ឡើង ដែលកាលពីចុងសប្តាហ៍កីឡាកររបស់លោក Erik ten Hag ត្រូវបានផ្តួលដោយ Brighton ក្នុងលទ្ធផលចាញ់​ ៣-១ នៅ Old Trafford​ ។

អ្វីដែលជាចំណុចសំខាន់បង្ហាញថា United ឈ្នះត្រឹម ៣ ប្រកួតប៉ុណ្ណោះពីការលេង ១០ ប្រកួតចុងក្រោយរបស់នៅទូទាំងការប្រកួតទាំងអស់។​ លើសពីនេះ United បានឈ្នះ ១ ប្រកួតគត់ពីការចេញទៅប្រកួតក្រៅទឹកដី​ ៦ ប្រកួតចុងក្រោយ។

ការព្យាករណ៍​ :​ Bayern Munich នឹងមានទំនុកចិត្តកាន់តែខ្លាំង ដោយសារតែគ្មានប្រវត្តិចាញ់ក្នុងទឹកដីខ្លួនឯងក្រោមថ្វីជើង Manchester United ទេ ក្នុងការប្រកួត Champions League​ ។ 

ដូច្នេះ ជម្រើសចម្បងរបស់យើងសម្រាប់ការប្រកួតនេះគឺ​ Bayern Munich​ ឈ្នះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង