ព្យាករណ៍គូ​ Arsenal vs PSV ម៉ោង២រំលងអាធ្រាត្រ ថ្ងៃទី២១កញ្ញា

ការប្រកួត Champions League នៅយប់ថ្ងៃពុធ ការប្រកួតនឹងធ្វើឡើងនៅទីក្រុងឡុងដ៍ ដែល Arsenal នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមយក្សមកពីហូឡង់ PSV​ ។ 

ការឈ្នះ ៦ប្រកួតពីការលេង​ ៧ប្រកួតចុងក្រោយ នឹងផ្តល់ឱ្យក្រុមរបស់លោក Mikel Arteta នូវទំនុកចិត្តដ៏សំខាន់មួយ ដែលក្រុមកាំភ្លើងធំ Arsenal សម្លឹងរកជ័យជម្នះពីការចាប់ផ្ដើមការប្រកួត Champions League នេះ។

Arsenal ​ដណ្តើម​យកបាន​តំណែង​កំពូលតារាង ​​ដើម្បីចូលរួមការ​ប្រកួត​ប្រជែង​ទ្វីប​អឺរ៉ុបជាថ្មី​ម្តង​ទៀត ​ក្នុង​រដូវ​កាល​នេះ​ បន្ទាប់​ពី​អវត្តមាន​​រយៈ​ពេល​៦​ឆ្នាំ ​នៅក្នុងការប្រកួត​ Champions League​ ។

​រីឯក្រុមភ្ញៀវ​ PSV ប្រកួតឈ្នះ ១១ក្នុងចំណោម ១២ប្រកួតចុងក្រោយនៅទូទាំងការប្រកួតទាំងអស់​ ហើយការប្រកួតនៅ Champions League វិញ PSV ប្រកួតឈ្នះ​ ៣ ក្នុងចំណោម ៤ប្រកួតចុងក្រោយ។

អ្វីដែលជាចំណុចសំខាន់បានបង្ហាញថា PSV​ រងបរាជ័យត្រឹមតែ​ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៤ ប្រកួតចុងក្រោយ រួមជាមួយនឹងចំនួនគ្រាប់បាល់វិញ ក៏ជាចំណុចត្រូវកត់សំគាល់ផងដែរ​ ដោយ ១០ ក្នុងចំណោម ១៤ ប្រកួតចុងក្រោយ​​ លទ្ធផលបញ្ចប់ដោយមានគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់។ 

ការព្យាករណ៍​ :​ ទាំង Arsenal និង PSV បានចូលរួមនៅក្នុងការប្រកួតដែលបញ្ចប់ដោយមានចំនួនគ្រាប់បាល់ច្រើន​ ដែល ៧ ក្នុងចំណោម ១០ប្រកួតក្នុងទឹកដីចុងក្រោយរបស់ Arsenal នៅទូទាំងការប្រកួតទាំងអស់បញ្ចប់ ដោយមានគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់។

ដូច្នេះ ជម្រើសចម្បងរបស់យើងសម្រាប់ការប្រកួតនេះគឺ​ Over ២.៥ គ្រាប់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង