លោក Frank Lampard បានទទួលស្គាល់ថា គាត់ដឹងថាការបង្វឹកក្រុម Everton នឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយ។ អ្នកចាត់ការរូបនេះ បានមើលឃើញពីចំណុចខ្វះខាតជាច្រើន បន្ទាប់ពីចាញ់ក្រុម Tottenham ៥-០ កាលពីថ្ងៃចន្ទ។
ក្រុម Everton បានប្រកួតចាញ់ក្រុម Tottenham ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃចន្ទ ខណៈដែលការបរាជ័យនេះ បានបង្កើតគម្លាតពីក្រុមលេខ១៨ Burnley ត្រឹមតែមួយពិន្ទុពីក្រោយពួកគេប៉ុណ្ណោះ។
វាជាការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីស្ទើរតែរកបានមួយពិន្ទុទៅហើយ ក្នុងពេលប្រកួតនឹង Manchester City នៅថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ៕
ប្រភព៖ Goal