ព្យាករណ៍គូ Manchester United vs Brighton ម៉ោង៩ យប់ថ្ងៃទី១៦កញ្ញា

Manchester United នឹងត្រូវបើកទ្វារ​កីឡដ្ឋាន​ Old Trafford ដើម្បីទទួលស្វាគមន៍ Brighton នៅថ្ងៃសៅរ៍នេះ។ 

លទ្ធផលឈ្នះ ២ និងចាញ់ ២ ពីការលេង​ ៤ប្រកួតបើកឆាក​ ​នៃរដូវកាលថ្មីនេះ បានធ្វើឱ្យ Manchester United ឈរនៅលេខ១១ ពាក់កណ្តាលនៃតារាង​ Premier League។

យ៉ាង​ណា​មិញ United ក៏បានប្រកួត​ឈ្នះ​៦ ក្នុង​ចំណោម ​៨​ប្រកួត​​ចុង​ក្រោយ ​ជាមួយក្រុម​កំពូល​ៗនៅ​អង់គ្លេស​ នា​ពេល​ថ្មីៗ​នេះ ហើយក្នុងនោះ ៥ប្រកួត ជាការលេង​នៅទឹកដី Old Trafford។

Brighton ហាក់ដូចជាល្អជាងក្រុមម្ចាស់ផ្ទះបន្តិច ខណៈដែលពួកគេបានកត់ត្រាជ័យជម្នះ ៣ក្នុងចំណោម​ ៤ប្រកួតបើកឆាក។ ហើយវិលត្រឡប់ទៅខែឧសភា​ ក្នុងជំនួបចុងក្រោយជាមួយ Manchester United ដែលពេលនោះ​ Brighton ក៏បានឈ្នះការប្រកួតក្នុងលទ្ធផល​ ១-០ ផងដែរ។

ប៉ុន្តែទម្រង់លេងក្រៅទឹកដី Brighton​ ​ហាក់ដូចជាមិនល្អប៉ុន្មានទេ​ ដោយកត់ត្រាជ័យជម្នះត្រឹមតែ ៤ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១០ប្រកួតចុងក្រោយ​ ក្នុងនោះពួកគេចាញ់ ៤ប្រកួត។

ការព្យាករណ៍​ :​ បិសាចក្រហមរក្សានូវកំណត់ត្រាដ៏រាំងមាំ​ ពេលប៉ះជាមួយ Brighton​ ដែលក្រុមម្ចាស់ផ្ទះឈ្នះ៦ ក្នុងចំណោមការជួបគ្នា​ ៧ប្រកួតកន្លងមក សម្រាប់ការប្រកួតនៅក្នុងទឹកដី Old Trafford​។ ដូច្នេះជម្រើសចម្បងរបស់យើងក្នុងការប្រកួតនេះ​ គឺ​ Manchester United​ ឈ្នះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង