ព្យាករណ៍គូ Wolves vs Liverpool ម៉ោង៦កន្លះ ល្ងាចថ្ងៃសៅរ៍១៦កញ្ញា

វិលត្រលប់មកវិញក្នុងក្របខណ្ឌ Premier League នៅចុងសប្តាហ៍នេះ បន្ទាប់ពីការសម្រាកអន្តរជាតិ នោះគឺជាការប៉ះគ្នារវាង Wolves និង Liverpool នៅកីឡដ្ឋាន Molineux​ ។ 

Wolves ប្រកួតចាញ់​ ៣ក្នុងចំណោម៤ប្រកួតដំបូងរបស់ពួកគេ នៃរដូវកាល Premier League ថ្មីនេះ។​ គិតមកទល់ពេលនេះ​ Wolves ឈ្នះតែ​ ១ប្រកួតគត់ពីការលេង​៧ប្រកួតចុងក្រោយ​ គិតតែការប្រកួតក្នុងលីក ដោយក្នុងនោះពួកគេចាញ់ ៥ប្រកួត។

Wolves​ ​សង្ឃឹម​ថា ​ពួកគេ​នឹង​អាច​បង្កើតឱកាស​ជាថ្មី​ម្តង​ទៀត ដើម្បីយកឈ្នះ​ក្រុម​ហង្ស​ក្រហម Liverpool ​ដោយត្រឡប់ទៅដើម​ខែ​កុម្ភៈ​រដូវ​កាល​មុន​ ​ពួកគេឈ្នះក្នុងលទ្ធ​ផល ៣-០ នៅក្នុងកីឡដ្ឋាន​ Molineux​ ។ 

Liverpool បានធ្វើការ​កែប្រែល្អប្រសើរដូវកាលថ្មីនេះ​ ដោយរកបាន ១០ពិន្ទុពី​៤ប្រកួតបើកឆាក។​ 

ប្រកួតបើក​ឆាក​ស្មើ ១-១ ជាមួយ Chelsea ដែលបន្ទាប់មក Liverpool ឈ្នះ ៣ប្រកួតជាប់ៗគ្នា​ ដោយក្រុមរបស់លោក Jurgen Klopp បានកត់ត្រាជ័យជម្នះដ៏សំខាន់លើ Bournemouth, Newcastle United និង Aston Villa​ ។ 

លទ្ធផល​នេះ​ បាន​ជួយ​ពង្រីក​ការ​ប្រកួត​មិន​ដែល​ចាញ់​របស់ Liverpool នៅ Premier League ដល់​ទៅ ១៥ប្រកួត​។

ការព្យាករណ៍​ :​ ក្រុម​ម្ចាស់​ផ្ទះ​មានប្រវត្តិ​ឈ្នះ​តែ​ ១​ប្រកួតគត់ ​ក្នុង​ការ​ជួប​គ្នា ១១​​ប្រកួតកន្លងមក ពេលជួបហង្ស​ក្រហម Liverpoo​l​ ដោយ​ឈ្នះ​ ៩ក្នុងចំណោម ១១ប្រកួតនោះ​ ដូច្នេះ​ក្រុម​ហង្ស​ក្រហម មើលទៅ​ទំនងជានឹងរកបាន​៣ពិន្ទុដ៏សំខាន់មួយផ្សេងទៀត នៅថ្ងៃសៅរ៍នេះ។ ដូច្នេះជម្រើសចម្បងរបស់យើងគឺ​ Liverpool ឈ្នះ​ ២-០៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង