Manchester United ពិចារណាលើការផ្ទេរ​ Anwar El Ghazi ដោយឥតគិតថ្លៃ អំឡុងពេល Antony និង Jadon Sancho កំពុងមានភាពមិនច្បាស់លាស់

យោងតាមកាសែត Daily Mail បានរាយការណ៍ថា Manchester United កំពុងសម្លឹងមើលពីលទ្ធភាពនៃការចុះហត្ថលេខាលើអតីតខ្សែបម្រើស្លាបរបស់ Aston Villa កីឡាករ Anwar El Ghazi ជាជម្រើសដើម្បីជំនួសតំណែង Antony និង Jadon Sancho។

កីឡាករសញ្ជាតិហូឡង់រូបនេះ អាចនឹងក្លាយជាកីឡាករដែលផ្ទេរដោយឥតគិតថ្លៃ បន្ទាប់ពីចាកចេញពី PSV កាលពីរដូវក្តៅ ទោះបីជាគេជឿថា ខ្សែបម្រើស្លាបរូបនេះ កំពុងត្រូវបានផ្តល់ជូនពីក្លឹបនៅ Saudi Pro League ក៏ដោយ។

លោក Erik ten Hag កំពុងតែជួបបញ្ហាក្នុងដំណែងកីឡាករស្លាបស្តាំ បន្ទាប់ពី Antony ត្រូវបានដាក់ឱ្យសម្រាករហូតដល់មានការជូនដំណឹងបន្ថែម បន្ទាប់ពីត្រូវបានចោទប្រកាន់ថា គាត់បានវាយលើស្ត្រីបីនាក់ ហើយអនាគតរបស់ Sancho នៅ Old Trafford កំពុងស្ថិតក្នុងការសង្ស័យ បន្ទាប់ពីគាត់មានបញ្ហាជាមួយគ្រូបង្វឹក៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង