ព្យាករណ៍គូ Liverpool vs Aston Villa ម៉ោង២០ ថ្ងៃទី៣កញ្ញា

Liverpool នឹងបើកទ្វារកីឡដ្ឋាន Anfield នៅថ្ងៃអាទិត្យនេះ ដើម្បីទទួលក្រុមភ្ញៀវ Aston Villa បន្ទាប់ពីបានយកឈ្នះ​ ​Newcastle United ក្រៅទឹកដីដោយលទ្ធផល​ ២-១ កាលពីសប្តាហ៍មុន។

Liverpool បាន​ឈាន​ដល់​ចំណុចមួយ​ដ៏ល្អ​ក្នុង​រដូវ​កាល​នេះ ដោយរក​បាន ៧ពិន្ទុ ​ពី​ការ​ប្រកួត​បើក​ឆាក​ ៣ប្រកួត​របស់​ពួក​គេ។ 

ហង្សក្រហម Liverpool ជាក្រុមដែលពិបាក​យកឈ្នះខ្លាំង​ណាស់​នៅ Anfield ហើយ​សូមបញ្ជាក់ថា​ ​ហង្ស​ក្រហម​ចាញ់​តែ​ ១ប្រកួតគត់​ ពីការលេង​ ៤៣​ប្រកួតចុងក្រោយក្នុងទឹកដី​។ 

Aston Villa សម្រេចបាន​យ៉ាងល្អឥតខ្ចោះ​ ដោយឈរនៅលេខ៧ ក្នុងតារាង Premier League នៅចុងបញ្ចប់រដូលកាលមុន។ 

Villa ក៏បានបង្ហាញពីទម្រង់វិជ្ជមាន ដែលក្រុមរបស់លោក Unai Emery បានយកឈ្នះម្តងហើយម្តងទៀត លើក្រុមខ្លាំងៗ​​ ដែលថ្មីៗនេះ បានក៏យកឈ្នះលើ Everton និង Burnley។

Villa ប្រកួតចាញ់តែ ៣ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៨ប្រកួតចុងក្រោយ​នៅ Premier League​។ 

ការព្យាករណ៍​ :​ Liverpool ជាក្រុមដែលពិបាកយកឈ្នះ​នៅ​កីឡដ្ឋាន Anfield ហើយ​ហង្ស​ក្រហម​ក៏មានប្រៀបជាង Aston Villa ក្នុង​ពេល​ថ្មីៗ​នេះផងដែរ ដោយ​ចាញ់​តែ​ ១ប្រកួតគត់ ​ក្នុង​ជំនួប​ ៦ប្រកួត​ចុង​ក្រោយ​រវាងក្រុមទាំងពីរ។
ដូច្នេះ ជម្រើសចម្បងរបស់យើងសម្រាប់ការប្រកួតនេះ គឺ Liverpool ឈ្នះ​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង