អតីតកីឡាកររបស់ក្លឹប Bayer Leverkusen បានក្លាយជាទីពេញចិត្តរបស់អ្នកចាត់ការរបស់ Chelsea ក្នុងសប្តាហ៍ថ្មីៗនេះ។
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានពន្យល់ពីការរំពឹងរបស់គាត់លើ Kai Havertz ជាងកីឡាករ Romelu Lukaku នៅក្នុងសេចក្តីថ្លែងការណ៍លម្អិតមួយ ស្តីពីគុណសម្បត្តិតែមួយគត់ដែល Havertz ផ្តល់ជូន។
Havertz បានចាប់ផ្តើមការប្រកួតចំនួន ៤ដងក្នុងចំណោម ៥ប្រកួតចុងក្រោយរបស់ក្រុមតោខៀវ ខណៈដែល Lukaku បានទទួលត្រឹមតែ ២ដងប៉ុណ្ណោះ ក្នុងរយៈពេលប៉ុន្មានប្រកួតចុងក្រោយនេះ។
កាលពីថ្ងៃសៅរ៍ Havertz រកបានស៊ុតបញ្ចូលទីពីរគ្រាប់ ក្នុងការយកជ័យជម្នះ ៤-០ លើក្រុម Burnley ខណៈដែលកីឡាករ Lukaku មិនបានបង្ហាញខ្លួននៅក្នុងការប្រកួតនេះទេ៕