Erling Haaland ដែលជាកីឡាកររបស់ Manchester City បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA ស្រមពេលដែលកីឡាករ Bukayo Saka របស់ Arsenal ត្រូវបានជាប់ឈ្មោះជាកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ។
ខ្សែប្រយុទ្ធសញ្ជាតិន័រវេស Haaland វ័យ ២៣ឆ្នាំ បានស៊ុតបញ្ចូលទី ៥២គ្រាប់ នៅក្នុងការប្រកួតទាំងអស់ក្នុងរដូវកាលដំបូងរបស់គាត់ ជាមួយក្រុមរបស់លោក Pep Guardiola ។
ព្រមទាំងជួយឱ្យ City ឈ្នះពាន Premier League, FA Cup និង Champions League កាលពីរដូវកាលមុន។
Haaland បានឈ្នះលើមិត្តរួមក្រុម Kevin de Bruyne និង John Stones, Saka របស់ Arsenal និង Martin Odegaard និង Harry Kane របស់ Tottenham ដែលបច្ចុប្បន្នកំពុងលេងនៅ Bayern Munich៕