Manchester United បានប្រកាសថា Mason Greenwood នឹងមិនលេងឲ្យក្លឹបទៀតទេ។
Greenwood នឹងចាកចេញពី Manchester United ដោយកិច្ចយល់ព្រមទៅវិញទៅមក បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុង រយៈពេលប្រាំមួយខែ ជុំវិញការប្រព្រឹត្តរបស់គាត់។
សូមបញ្ជាក់ថា Greenwood ត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ២០២២ បន្ទាប់ពីការចោទប្រកាន់ជុំវិញទង្វើដែលគាត់បានធ្វើ។ ការចោទប្រកាន់លើកីឡាករអន្តរជាតិអង់គ្លេសវ័យ ២១ឆ្នាំរូបនេះ រួមមានការប៉ុនប៉ងរំលោភ និងធ្វើឱ្យមានរបួសស្នាម ត្រូវបានបញ្ចប់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះ Greenwood បានទទួលស្គាល់ថាគាត់ "ធ្វើឱ្យមានកំហុស" ហើយទទួលយក "ចំណែកនៃការទទួលខុសត្រូវ" របស់គាត់ ប៉ុន្តែបានបន្ថែមថា "ខ្ញុំមិនបានធ្វើអ្វី ដែលខ្ញុំត្រូវបានគេចោទប្រកាន់ទេ" ៕