ការប្រកួតរវាង Crystal Palace និង Arsenal នឹងធ្វើឡើងនៅកីឡដ្ឋាន Selhurst Park ដោយក្រុមទាំងពីរកំពុងមាន ៣ពិន្ទុស្មើគ្នា បន្ទាប់ពីប្រកួតឈ្នះនៅថ្ងៃបើកឆាកកាលពីចុងសប្តាហ៍មុន។
Crystal Palace ឈ្នះការប្រកួតក្រៅទឹកដី ១-០ លើ Sheffield United ដែលជាក្រុមទើបតែឡើងមកកាន់លីគកំពូល។ ឈានចូលមកដល់ការប្រកួតនេះ Crystal Palace ចាញ់ត្រឹមតែ២ប្រកួតគត់ ក្នុងចំណោមការប្រកួតលីគ ១១ប្រកួតចុងក្រោយ។
សម្រាប់ក្រុមកាំភ្លើងធំ Arsenal កាលពីសប្តាហ៍មុន បានឈ្នះការប្រកួតក្នុងទឹកដី ២-១ លើ Nottingham Forest ដែលជាក្រុមមួយ ដែលជួបនឹងការលំបាកជាច្រើនកាលពីរដូវកាលមុន។
Arsenal មានប្រវត្តិឈ្នះ១១ប្រកួតពីការលេង១៧ប្រកួតចុងក្រោយ គិតតែការប្រកួតនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ក្នុងនោះពួកគេចាញ់តែ៣ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៦ប្រកួតក្រៅទឹកដីកន្លងមក។
ការព្យាករណ៍ : Crystal Palace គ្រប់គ្រងជ័យជម្នះបានតែ៣ប្រកួតប៉ុណ្ណោះ ពីការប្រកួតក្នុងទឹកដី១២ប្រកួត។ ជំនួប២ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ Arsenal យកឈ្នះលើ Crystal Palace ទាំងពីរប្រកួតនោះ ដោយឈ្នះ ២-០ នៅ Selhurst Park និងឈ្នះ ៤-១ នៅ Emirates។ ដូច្នេះជម្រើសដ៏សំខាន់របស់យើង គឺ Arsenal នឹងឈ្នះការប្រកួតនេះ៕