ព្យាករណ៍គូ Tottenham Hotspur និង Manchester United សម្រាប់ការប្រកួត Premier League នៅថ្ងៃសៅរ៍

Spurs កំពុងស្វែងរកជ័យជម្នះដំបូងក្នុងរដូវកាលថ្មីនេះ បន្ទាប់ពីប្រកួតស្មើ Brentford ខណៈដែល Manchester United ត្រូវបានចាត់ទុកថា មានសំណាង​ដែលរកបានបីពិន្ទុពេលជួប Wolves។

ស្ថិតិ១២ប្រកួតក្នុងលីគចុងក្រោយ Spurs លេងឈ្នះតែ៣ប្រកួតប៉ុណ្ណោះ ប៉ុន្តែចំនួនគ្រាប់បាល់វិញពិតជាមានចំនួនច្រើនក្នុងការប្រកួតនីមួយៗ​ គឺ១០ប្រកួតក្នុងចំណោមការប្រកួតទាំង១២នោះ បញ្ចប់ដោយលទ្ធផល​ Over 2.5 គ្រាប់។

Manchester United ពិតជាសំណាងណាស់ ក្នុងការដណ្តើមបានបីពិន្ទុ​ពី​ Wolves នៅ Old Trafford​ កាលពីយប់ថ្ងៃចន្ទ​ ដោយបានធ្វើឱ្យក្រុមរបស់លោក Erik ten Hag ឥឡូវនេះ ឈ្នះ៥ប្រកួតជាប់ៗគ្នា ​នៅ​ Premier League ។

ស្ថិតក្នុងចំណោមក្រុមកំពូលទាំង៧ក្នុងតារាង​ មានតែ​ Manchester United​ ទេ ដែលមានកំណត់ត្រាប្រកួតក្រៅទឹកដីអាក្រក់ជាងគេ​ ដោយបានរបូត​គ្រាប់​បាល់​សរុប​ ៣៣គ្រាប់​។ 

ការព្យាករណ៍​ :​ សម្រាប់ជំនួប ៥ប្រកួត​ រវាងក្រុមទាំងពីរ​ បានបង្ហាញថា​ Manchester United បានយកឈ្នះ​លើ Spurs ៤ ប្រកួត​ ដូច្នេះយើងយល់ថា​ United នឹងបន្តគ្រប់គ្រងកំណត់ត្រានេះលើក្រុមម្ចាស់ផ្ទះ។
ដូច្នេះជម្រើស គឺ United នឹងឈ្នះជាមួយនឹងគ្រាប់ Over 2.5 គ្រាប់ ក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង