Bayern Munich កំពុងតែផ្លាស់ប្តូរចំណាប់អារម្មណ៍ទៅរក David de Gea ដើម្បីធ្វើជាអ្នកចាំទីថ្មីរបស់ក្លឹប ដោយហាក់យល់ឃើញថា វាដូចជាពិបាកក្នុងការស្វែងឱ្យកាសចុះហត្ថលេខាលើអ្នកចាំទី Stefan Ortega របស់ Manchester City ។
ក្រោយចាកចេញពី Manchester United នៅចុងបញ្ចប់នៃរដូវកាលមុន De Gea ត្រូវបានគេរាយការណ៍ថា មានបំណងទៅចូលរួមជាមួយ Bayern Munich ។ ក៏ប៉ុន្តែ Ortega ដែលជាអ្នកចាំទីបម្រុងរបស់ក្រុម Manchester City ជាជម្រើសដែល Bayern Munich ពេញចិត្ត។
Bayern កំពុងស្វែងរកអ្នកជំនួសកន្លែងអ្នកចាំទី Yann Sommer ដែលបានចាកចេញទៅចូលរួមជាមួយ Inter និង Manuel Neuer ដែលពេលវេលានៃការជាសះស្បើយពីរបួសនៅសល់ប៉ុន្មានខែទៀត។
De Gea ស្ថិតក្នុងជម្រើសបញ្ជីអ្នកចាំទីដំបូងរបស់ Bayern នាពេលបច្ចុប្បន្ន ដោយសារតែអ្នកចាំទី Kepa Arrizabalaga ជាជម្រើសដែលលោក Tuchel ចង់បាន បានជ្រើសរើសទៅលេងជាមួយ Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងបាត់ទៅហើយ៕