Harry Kane បានបង្ហាញខ្លួនជាលើកដំបូងឱ្យ Bayern Munich ប៉ន្តែការប្រកួតនេះ បញ្ចប់ដោយចាញ់ RB Leipzig ដល់ទៅ ៣-០ ក្នុងការប្រកួតពាន German Super Cup ។
បន្ទាប់ពីបញ្ចប់ការផ្ទេរក្នុងតម្លៃ ៨៦លានផោន ពី Tottenham កាលពីថ្ងៃសៅរ៍ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ Kane បានប្តូរចូលប្រកួតនៅនាទី៦៤ ដើម្បីជាការអបអរសាទរដ៏ធំមួយ នៅកីឡាដ្ឋាន Allianz Arena។
Dani Olmo គឺជាកីឡាករស៊ុតបញ្ចូលទី Hat-trick ឱ្យ Leipzig ធ្វើឱ្យ Kane បាត់បង់ឱកាសឈ្នះពានជាលើកដំបូងក្នុងអាជីពរបស់គាត់។
ក្នុងការប្រកួតនេះ Kane បានប៉ះប៉ាល់ត្រឹមតែបីដងប៉ុណ្ណោះ ហើយបានដាក់សម្ពាធតិចតួច ក្នុងការតាមដណ្តើមបាល់៕