ក្លឹបយក្សពីរដែលបានធ្លាក់ទម្រង់លេងកាលពីរដូវកាលមុននៅ Premier League នឹងត្រូវជួបគ្នាក្នុងការប្រកួតបើករដូវកាលថ្មី ដែលនេះជាការប្រកួតរវាង Chelsea និង Liverpool ។
ការប្រកួតលក្ខណៈមិត្តភាពរបស់ Chelsea ពិតជាល្អគួរឱ្យចាប់អារម្មណ៍ ដោយមិនស្គាល់ចាញ់៥ប្រកួត ក្នុងនោះពួកគេឈ្នះ ៣ប្រកួតនិង ស្មើ២ប្រកួត។
ចំណែកឯ Liverpool មានលទ្ធផលចម្រុះក្នុងការលេង ៥ប្រកួតនោះ ដោយពួកគេឈ្នះ ៣ប្រកួត ស្មើ ១ប្រកួត និងចាញ់១ប្រកួត ដែលចាញ់ក្លឹបយក្សរបស់អាឡឺម៉ង់ Bayern Munich ក្នុងលទ្ធផល ៤-៣ ។
ទាំង Chelsea និង Liverpool កំពុងតែកំណត់គោលដៅឡើងវិញ ដើម្បីឡើងទៅឈរនៅកំពូលតារាង បន្ទាប់ពីបញ្ចប់រដូវកាលមុន ដោយមិនបានឈរនៅក្រុមកំពូលទាំងបួន។
សូមបញ្ជាក់ថា ជំនួបរវាង Chelsea និង Liverpool ៦ប្រកួតចុងក្រោយនៅគ្រប់ការប្រកួតទាំងអស់ លទ្ធផលបញ្ចប់បានត្រឹមតែស្មើគ្នាទាំង៦ប្រកួត។
ការព្យាករណ៍ : ខណៈពេលដែលការប្រកួតខិតជិតមកដល់ ស្របពេលដែលទម្រង់លេងនៅលើទីលានរបស់ Liverpool ហាក់ល្អច្រើនជាងក្រុមម្ចាស់ផ្ទះ Chelsea ។
ការទស្សន៍ទាយរបស់យើង សម្រាប់ការប្រកួតរវាង Chelsea និង Liverpool គឺ Liverpool អាចស្មើ ឬឈ្នះ៕