ព្យាករណ៍គូ​ Arsenal vs Nottingham Forest ម៉ោង៦និង៣០នាទី ថ្ងៃទី១២សីហា

បើយើងក្រឡេកទៅមើលកាលពីរដូវកាលមុន Arsenal លេងបានយ៉ាងល្អ​ ដោយឈ្នះ ៥ប្រកួតដំបូងជាប់ៗគ្នា​ ធ្វើឱ្យពួកគេនាំមុខក្រុមដទៃទៀត​ ហើយឈរនៅកំពូលតារាង។

Arsenal ចាញ់ Manchester United ៣-១ នៅក្នុងការប្រកួតទី៦ ប៉ុន្តែបន្ទាប់មកក៏បន្តដំណើរប្រកួតមិនដែលចាញ់ ១៣ប្រកួត​ ដែលរួមមានឈ្នះ ១១ប្រកួត​ និងស្មើ ២ប្រកួត។

ប៉ុន្តែជាអកុសល​ ដោយ​មិនបានឈ្នះ៤ប្រកួតក្នុងខែមេសា​ ធ្វើឱ្យ Arsenal បាត់បង់ឱកាសក្នុងការនាំមុខ​ ហើយបែរជាតាមពីក្រោយ​ Manchester City ដល់ទៅ​ ៥ពិន្ទុ។ ចុងក្រោយ​ Arsenal បញ្ចប់រដូវកាលដោយគ្មានពានរង្វាន់ណាមួយឡើយ។

រីឯ​ Nottingham Forest​ វិញ ថ្វីបើពួកគេបញ្ចប់រ​ដូវកាលឆ្នាំ២០២២-២៣ នៅកម្រិតដ៏ទាបក៏ដោយ ប៉ុន្តែ​វាជាជោគជ័យដ៏អស្ចារ្យបំផុតសម្រាប់ពួកគេ។ 

Nottingham Forest មានកំណត់ត្រាឈ្នះ ៩ប្រកួត ស្មើ ១១ប្រកួត និងចាញ់ ១៨ប្រកួត ក្នុងរដូវកាលមុន ប៉ុន្តែក្នុងនោះ​ ៤ប្រកួតចុងក្រោយ​មុនបញ្ចប់រដូវកាល ពួកគេអត់មានចាញ់ម្តងទេ។ 

ការព្យាករណ៍​ :​ Arsenal រំពឹងធ្វើឱ្យបានល្អជាងរដូវកាលមុន​ ជាមួយនឹងជ័យជម្នះក្នុងការប្រកួតនេះ​ នឹងធ្វើឱ្យពួកគេអាចឡើងទៅឈរនៅកំពូលតារាង នៅដើមរដូវកាលថ្មី។ 
សម្រាប់ការទស្សន៍ទាយការប្រកួតរវាង Arsenal និង Nottingham Forest របស់យើង គឺ​ក្រុមម្ចាស់ផ្ទះប្រាកដជាឈ្នះការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង