អ្នកចាំទីដៃទីមួយ Thibaut Courtois របស់ Real Madrid បានដាច់សរសៃពួរជង្គង់ខាងឆ្វេងអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍ ហើយទំនងជាត្រូវខកខានការប្រកួតជាច្រើនក្នុងដូវកាលនេះ។
កីឡាករអន្តរជាតិសញ្ជារិបែលហ្សិក វ័យ៣១ឆ្នាំរូបនេះ នឹងត្រូវវះកាត់នាពេលឆាប់ៗខាងមុខនេះ។
ប្រភពបានបញ្ជាក់ថា Courtois អាចនឹងអវត្តមានពី ៦ ទៅ ៧ ខែ ហើយ Real Madrid អាចនឹងសម្លឹងមើលការចុះហត្ថលេខាលើអ្នកចាំទីថ្មីបន្ថែម ដើម្បីជំនួសតំណែងរបស់គាត់ ខណៈពេលដែលកីឡាកររូបនេះ ត្រូវអវត្តមាន។
Courtois ដែលជាប់ឈ្មោះជាអ្នកចាំទីល្អបំផុត ក្នុងពិភពលោកក្នុងពានរង្វាន់ Ballon d'Or កាលពីឆ្នាំមុន បានឈ្នះពាន La Liga របស់អេស្ប៉ាញពីរដងចាប់តាំងពីប្តូរមក Real Madrid ក្នុងឆ្នាំ២០១៨៕