West Ham បានធ្វើការដេញថ្លៃកីឡាករពីររូបរបស់ Manchester United ដែលតម្លៃប្រហាក់ប្រហែល ៥០លានផោនប៉ុណ្ណោះ សម្រាប់ Harry Maguire និង Scott McTominay។
ទាំងខ្សែការពារសញ្ជាតិអង់គ្លេស Maguire វ័យ៣០ឆ្នាំ និងខ្សែបម្រើសញ្ជាតិស្កុតឡែន McTominay វ័យ២៦ឆ្នាំ ពួកគេគឺជាផ្នែកមួយនៃជម្រើសក្រុមរបស់ Erik ten Hag នៅឡើយ។ ដូច្នេះគេយល់ថា United អាចនឹងយល់ព្រមចំពោះកិច្ចព្រមព្រៀងនេះ ក្នុងលក្ខខណ្ឌដែល United រកឃើញកីឡាករជំនួសដំណែងពួកគេ ទើបអាចសម្រេចចិត្តថា លក់កីឡាករទាំងពីររូបនេះបាន។
West Ham មិនទាន់ធ្វើការចុះហត្ថលេខាលើកីឡាករម្នាក់ណាឡើយក្នុងរដូវក្តៅនេះ បើទោះបីជាលក់ Declan Rice ទៅឱ្យ Arsenal ក្នុងកិច្ចព្រមព្រៀងតម្លៃ ១០៥ លានផោនក៏ដោយ៕