វីរបុរសរបស់អ៊ីតាលី Gianluigi Buffon ចូលនិវត្តន៍ក្នុងវ័យ៤៥ឆ្នាំ

Gianluigi Buffon អតីតអ្នកចាំទីជម្រើសជាតិអ៊ីតាលី និងជាម្ចាស់ជើងឯក World Cup ឆ្នាំ​ ២០០៦​ បានចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ៤៥ឆ្នាំ។​ 

Buffon បានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិក្នុងឆ្នាំ២០១៨​ ដែលជាពេលដែលអ៊ីតាលីមិនបានជាប់ឈ្មោះចូលរួបប្រកួត World Cup នៅឆ្នាំនោះទេ។

គាត់​បាន​បញ្ចប់​អាជីព​របស់​គាត់​ជាមួយក្លឹប​ដែល​គាត់​បាន​ចាប់​ផ្ដើមជាលើក​ដំបូងក្នុង​ឆ្នាំ​ ១៩៩៥ គឺនៅ​ Parma ដែលបច្ចុប្បន្ននេះ​ជា​ក្លឹបលេងនៅ​ Italy​ Serie B​ ។

គាត់បានចាប់ផ្តើមអាជីពរបស់គាត់ជាយុវជនរបស់ Parma និងបានបង្ហាញខ្លួនជាលើកដំបូងនៅ Serie A សម្រាប់ក្លឹបនៅក្នុងខែវិច្ឆិកាឆ្នាំ​ ១៩៩៥ មុនពេលប្តូរទៅ​កាន់ Juventus ក្នុងឆ្នាំ ២០០១ ក្នុងកិច្ចព្រមព្រៀងតម្លៃ ៣២.៦ លានផោន ដែលជាកំណត់ត្រាពិភពលោកមួយសម្រាប់អ្នកចាំទីនៅពេលនោះ។

Buffon ដែលជាប់កិច្ចព្រមព្រៀងជាមួយ Parma រហូតដល់ឆ្នាំ២០២៤ បានបង្ហាញខ្លួនត្រឹមតែ១៩ប្រកួតកាលប៉ុណ្ណោះពីរដូវកាលមុនដោយសារតែគាត់មានបញ្ហារបួស៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង