Manchester United បានយល់ព្រមបន្តកុងត្រារយៈពេល ១០ឆ្នាំ ជាមួយក្រុមហ៊ុន Adidas ដែលមានតម្លៃយ៉ាងហោច៩០០លានផោន។
កិច្ចព្រមព្រៀងថ្មីរបស់ United ជាមួយក្រុមហ៊ុនផលិតអាវរបស់អាល្លឺម៉ង់ នឹងដំណើរការរហូតដល់ខែមិថុនា ឆ្នាំ២០៣៥ ដោយកិច្ចព្រមព្រៀង១០ឆ្នាំមុនរបស់ពួកគេ មានតម្លៃត្រឹមតែ៧៥០លានផោន។
Manchester United ក៏បានពាក់ឈុតក្នុងទឹកដីថ្មីរបស់ពួកគេផងដែរ នៅក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលថ្មី ទល់នឹង Borussia Dortmund ។
ក្រុមហ៊ុន Adidas បានបន្តកិច្ចព្រមព្រៀងឧបត្ថម្ភឈុតឱ្យទៅ Manchester United ដោយក្លឹប Premier League នឹងទទួលបានទឹកប្រាក់៩០លានផោន ក្នុងមួយរដូវកាលសម្រាប់រយៈពេល១០ឆ្នាំ៕