បិសាចក្រហម Manchester United បានចំណាយពេលជាច្រើនក្នុងរដូវក្តៅនេះ ដើម្បីស្វែងរកខ្សែប្រយុទ្ធមួយរូប ដោយទីបំផុតលោក Erik ten Hag បានបំពេញចន្លោះនៅក្នុងក្រុមរបស់គាត់បានហើយ មុនរដូវកាលថ្មី Premier League ចាប់ផ្តើម។
Manchester United បានចុះហត្ថលេខាលើកីឡាករ Rasmus Hojlund ពី Atalanta ក្នុងកិច្ចព្រមព្រៀងដែលតម្លៃកើនឡើងដល់៧២លានផោន។
United បានយល់ព្រមលើតម្លៃ៦៤លានផោន សម្រាប់ខ្សែប្រយុទ្ធសញ្ជាត់ដាណឺម៉ាក ជាមួយនឹងអត្ថប្រយោជន៍បន្ថែមទៀតចំនួន៨លានផោន។ Hojlund បានយល់ព្រមលើកិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយនឹងជម្រើសមួយឆ្នាំបន្ថែមទៀត។
Hojlund ក្លាយជាកីឡាករទី៣របស់ United នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើ Mason Mount និងអ្នកចាំទី Andre Onana ដែលការចំណាយសរុបរបស់ក្លឹបនៅរដូវក្តៅនេះមានចំនួន១៧៩លានផោន៕