កីឡាករដែលត្រូវចោទជាប្រធានបទ គឺខ្សែបម្រើសញ្ជាតិអ៊ុយរូហ្គាយ Federico Valverde។ Liverpool កំពុងតែពេញចិត្តនឹងខ្សែបម្រើរបស់ Real Madrid ហើយបានត្រៀមដើម្បីធ្វើការដេញថ្លៃ ក្នុងតុម្លៃ៨០លានអឺរ៉ូ (៦៨លានផោន) សម្រាប់កីឡាកររូបនេះ។
Valverde នឹងក្លាយជាខ្សែបម្រើបន្ថែមដ៏សំខាន់សម្រាប់ Liverpool ក្រោយពេលដែល Real Madrid បានចុះហត្ថលេខាលើ Jude Bellingham និងបន្តកិច្ចសន្យាជាមួយ Luka Modric ដែលនេះ ជាហេតុផលមួយផ្សេងទៀត។
Real Madrid មានជម្រើសខ្សែបម្រើជាច្រើនសម្រាប់រដូវកាលឆ្នាំ២០២៣/២៤ ដែលមានន័យថា ពួកគេអាចបើកចំហឱ្យ Valverde ចាកចេញ។
ប្រសិនបើ Liverpool ពិតជាចុះហត្ថលេខាលើ Valverde ពី Real Madrid មែននោះ គាត់នឹងក្លាយជាកីឡាករដែលថ្លៃបំផុតទី៣ សម្រាប់ក្លឹប បន្ទាប់ពី Virgil van Dijk និង Darwin Nunez៕