ខ្សែការពារ Alex Telles របស់ Manchester United ចុះកុងត្រាជាមួយ Al-Nassr

កីឡាករ​ Alex Telles ដែលជាខ្សែការពារស្លាបឆ្វេងរបស់​ Manchester United និង Brazil​ បានចាកចេញពី United ដើម្បីចូលរួមជាមួយ Al-Nassr ក្នុងការផ្ទេរអចិន្ត្រៃយ៍។

Telles វ័យ៣០ឆ្នាំ នឹងជួបជុំជាមួយអតីតមិត្តរួមក្រុម Manchester United កីឡាករ Cristiano Ronaldo ដែលបានចុះហត្ថលេខាជាមួយក្លឹប Saudi Pro League កាលពីខែមករា។

Telles បានបង្ហាញខ្លួន៥០ប្រកួតសម្រាប់ United បន្ទាប់ពីប្តូរមកពី Porto ក្នុងតម្លៃ ១៣.៦ លានផោនកាលពីឆ្នាំ២០២០ ប៉ុន្តែ​រដូវកាលមុនកីឡាកររូបនេះត្រូវទៅលេងនៅ Sevilla​ ក្នុងលក្ខខណ្ឌខ្ចីជើងដោយសារតែពិបាកនឹងមានឱកាសលេងក្នុងជម្រើសក្រុម១១នាក់ដំបូង។

សូមបញ្ជាក់ដែលថា​ Telles ក៏បានជួយឱ្យ Sevilla​ ឈ្នះពាន Europa League កាលពីរដូវកាលមុន​ ដោយការស៊ុតបាល់ប៉េណាល់ទី​យកឈ្នះលើ​ Roma​ ក្នុងវគ្គផ្តាច់ព្រ័ត្តផងដែរ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង