Kylian Mbappe ត្រូវបានដកឈ្មោះចេញពីក្រុមរបស់ Paris St-Germain សម្រាប់ដំណើរកម្សាន្តការប្រកួតមិត្តភាពរបស់ពួកគេទៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង។
កីឡាករស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេលរបស់ក្លឹប កំពុងបដិសេធមិនចុះហត្ថលេខាបន្តកិច្ចសន្យារបស់គាត់ ដែលនៅសល់រយៈពេលមួយឆ្នាំ ហើយនឹងបញ្ចប់នៅរដូវក្តៅក្រោយ។
ដូច្នេះហើយបច្ចុប្បន្ន PSG ចង់លក់ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះ ដើម្បីទទួលបានតម្លៃផ្ទេរជាជាងអនុញ្ញាតឱ្យគាត់ទៅដោយគ្មានបានអ្វីទាំងអស់។
សូមបញ្ជាក់ថា Mbappe បាននិយាយថាគាត់ចង់នៅជាមួយ PSG មួយឆ្នាំទៀត មុនពេលចាកចេញ នៅពេលផុតកំណត់ នៃកិច្ចសន្យាបច្ចុប្បន្នរបស់គាត់៕