Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងដែលមានតម្លៃ១២លានផោន បូកជាមួយអត្ថប្រយោជន៍បន្ថែមទៀតដើម្បីលក់ប្រធានក្រុម Jordan Henderson ទៅឱ្យក្លឹប Al-Ettifaq របស់អារ៉ាប៊ីសាអូឌីត។
ខ្សែបម្រើជម្រើសជាតិអង់គ្លេសវ័យ៣៣ឆ្នាំ នៅសល់កុងត្រារយៈពេល២ឆ្នាំ នៅកីឡដ្ឋាន Anfield។
អតីតប្រធានក្រុម Liverpool លោក Steven Gerrard ក៏ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុម Al-Ettifaq នាពេលថ្មីៗនេះផងដែរ។
ការយល់ព្រមសម្រាប់ Henderson កើតឡើង បន្ទាប់ពី Liverpool ទទួលបានសំណើដែលមានតម្លៃ៤០លានផោនពីក្លឹប Al-Ittihad សម្រាប់ខ្សែបម្រើ Fabinho កាលពីថ្ងៃសុក្រមុន៕