Manchester United បានតែងតាំង Fernandes ជាប្រធានក្រុមថ្មី

ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes ត្រូវបានតែងតាំងជាប្រធានក្រុមថ្មីរបស់ Manchester United ដោយក្លឹបបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។ 

កីឡាករវ័យ២៨ឆ្នាំនឹងជំនួសតំណែងខ្សែការពារ Harry Maguire ដែលត្រូវបានដកចេញពីតំណែងជាប្រធានក្រុមដោយលោក Erik ten Hag បន្ទាប់ពី Harry Maguire មិនបានជាប់ឈ្មោះក្នុងជម្រើសក្រុមដំបូង។

Fernandes ដែលរកបាន៦៤គ្រាប់​ និង៥៤​ assists ក្នុង១៨៥ប្រកួតសម្រាប់ក្លឹប នៅក្នុងការប្រកួតទាំងអស់នោះ បានក្លាយជាប្រធានក្រុមនៅពេលអវត្តមានរបស់ Maguire ដែលបានចំណាយពេលច្រើនកាលរដូវកាលមុននៅលើកៅអីបំរុង ឬរងរបួស។

United នឹងធ្វើដំណើរបន្ទាប់ទៀត ទៅកាន់សហរដ្ឋអាមេរិក ជាកន្លែងដែលពួកគេនឹងជួប Arsenal, Wrexham, Real Madrid និង Borussia Dortmund ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលថ្មី៕
 

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង