Manchester City បានយល់ព្រមលើកិច្ចព្រមព្រៀងដែលមានតម្លៃ៣០លានផោន ពីក្លឹប Al-Ahli របស់ Saudi Pro League សម្រាប់ខ្សែបម្រើស្លាបសញ្ជាតិអាល់ហ្សេរី Riyad Mahrez ។
កីឡាករវ័យ៣២ឆ្នាំ ត្រូវបានអនុញ្ញាតមិនឱ្យធ្វើដំណើរចូលរួមការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយ City ទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងឡើយ។
ដោយត្រូវបានយល់ព្រម បន្ទាប់ពីទទួលបានការដេញថ្លៃមួយដែល Man City ចង់បាន នៃតម្លៃខ្លួនរបស់ Mahrez បើទោះបីជាកីឡាកររូបនេះ នៅសល់កុងត្រាពីរឆ្នាំទៀតក៏ដោយ។
Man City បានចំណាយ៦០លានផោន សម្រាប់ Mahrez ក្នុងឆ្នាំ២០១៨ ហើយគាត់បានស៊ុតបញ្ចូលទី១៥គ្រាប់ ក្នុង៤៧ប្រកួត នៅក្នុងរដូវកាលដែលក្លឹបបានឈ្នះពានបី៕