ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Marcus Rashford បានចុះកិច្ចសន្យាថ្មីដើម្បីបន្តលេងនៅ Manchester United រហូតដល់ឆ្នាំ២០២៨ ដែលមានតម្លៃ ៣២៥,០០០ផោន ក្នុងមួយសប្តាហ៍។
កីឡាករវ័យ២៥ឆ្នាំរូបនេះបានចំណាយពេលមួយរយៈ ដើម្បីចចារជាមួយ United ដោយសារតែកិច្ចសន្យាចាស់របស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២៤។
Rashford រីករាយនឹងការលេងក្រោមការដឹកនាំរបស់លោក Erik ten Hag កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន៣០គ្រាប់ក្នុង៥៦ប្រកួត។
ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០១៦ ក្នុងការប្រកួតជាមួយ Midtjylland Rashford បានស៊ុតបញ្ចូលទី១២៣គ្រាប់ ក្នុង៣៥៩ប្រកួត សម្រាប់ក្លឹបដែលគាត់លេងឱ្យតាំងពីកុមារភាព៕