Brighton បដិសេធតម្លៃ៧០លានផោនរបស់ Chelsea​ សម្រាប់កីឡាករ​ Moises Caicedo

Brighton បានបដិសេធការដេញថ្លៃជាលើកទីពីររបស់ Chelsea ដែលគេជឿថា មានតម្លៃប្រហែល៧០លានផោនសម្រាប់ខ្សែបម្រើ Moises Caicedo ។

កីឡាករអន្តរជាតិអេក្វាឌ័របានសុំចាកចេញពី Brighton ក្នុងខែមករា ដោយសារតែមានការចាប់អារម្មណ៍ពី Arsenal ។ Brighton បានបដិសេធ ហើយ Caicedo បានចុះកិច្ចសន្យាថ្មីនៅខែមីនា ដែលនឹងបន្តរហូតដល់ឆ្នាំ២០២៧។

ទោះជាយ៉ាងណាក៏ដោយ គាត់នៅតែជាកីឡាករដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹបមួយចំនួននៅ Premier League ដោយ Chelsea ជាក្លឹបដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើកីឡាករវ័យ២១ឆ្នាំរូបនេះ។

Chelsea គ្រោងនឹងជួប Brighton ក្នុងការប្រកួតបើកឆាក ដែលជាការប្រកួតមិត្តភាពមុនបើករដូវកាល រវាងក្រុមចំនួន៦របស់ Premier League ដែលធ្វើឡើងក្នុងទីក្រុង Philadelphia នៅថ្ងៃសៅរ៍៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង