Bayern Munich កំពុងតែធ្វើការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
ក្នុងគោលដៅនៃការផ្លាស់ប្តូរសម្រាប់ Harry Kane ពួកគេឥឡូវនេះក៏កំពុងធ្វើការលើកិច្ចព្រមព្រៀងសម្រាប់មិត្តរួមក្រុមអង់គ្លេសរបស់គាត់គឺ Kyle Walker ។
Kyle Walker បានយល់ព្រមចូលរួមជាមួយនិង Bayern Munich នេះបើយោងតាមការផ្សាយរបស់ Sky Germany ។
កីឡាករវ័យ៣២ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន៣៩ប្រកួត សម្រាប់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប កាលពីរដូវកាលមុន ហើយនៅតែជាខ្សែការពារស្តាំដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។
Walker ពេលនេះ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចុះហត្ថលេខាជាមួយក្លឹបអាល្លឺម៉ង់ ប៉ុន្តែជាដំបូងពួកគេត្រូវតែមានកិច្ចព្រមព្រៀងជាមួយ Manchester City៕