Rooney អាចនឹងដឹកនាំ Everton ក្រោយក្លឹបបណ្តេញ​លោក Rafael Benitez

លោក Rafael Benitez ​ត្រូវ​បាន​បណ្តេញចេ​ញ​ពី​តំណែង​ ជា​អ្នក​ចាត់ការ​ទូទៅ​របស់ Everton កាលពី​ថ្ងៃអាទិត្យ​ទី​១៦​មករា បន្ទាប់​ពី​ដឹកនាំ​ក្លិប Premier League ដ៏​ត្រដាបត្រដួស​មួយ​នេះ​បានត្រឹមតែ ២០០​ថ្ងៃ ខណៈ​អតីត​កីឡាករ Wayne Rooney ត្រូវបាន​ចាត់ទុក​ថា ​ជា​បេក្ខជន​មាន​ភាគរយ​ខ្ពស់​ជាង​គេ​ ដែល​នឹង​ចូល​មក​កាន់​តំណែង​បន្ត​។​

​លោក Benitez គឺ​ពុំ​មាន​ប្រជាប្រិយភាព​ទេ​ពេល​ក្លិប​តែងតាំង​គាត់​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន បន្ទាប់​ពី​ការប្រកប​អាជីព​ដ៏​យូរ​របស់គាត់​ជាមួយនឹង Liverpool ដែល​ជា​គូប្រជែង​ជូរចត់​របស់ Everton នៅ​តំបន់​មឺ​សីសាយ​។​

​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ​ បាន​ជ្រុះ​ពី​តំណែង​ដោយសារ​បរាជ័យ ៩ ដង​ ក្នុង​ការប្រកួត​លី​ក​ចំនួន ១៣លើក​ចុងក្រោយ​របស់ Everton ដោយ​ចុងបញ្ចប់​គឺ​ចាញ់​ក្រុម​អន់ Norwich ២-១ កាលពី​ថ្ងៃ​សៅរ៍​។​

​សេចក្តីថ្លែងការណ៍​របស់​ក្លិប​បាន​និយាយថា “​ក្លិប​បាល់ទាត់ Everton សូម​បញ្ជាក់​ពី​ការចាកចេញ​របស់លោក​ Rafael Benitez ​ក្នុងនាម​ជា​អ្នក​ចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ដំបូង​”​។​

“​លោក Benitez ដែល​បាន​ចូលរួម​ជាមួយ Everton ក្នុង​ខែមិថុនា ឆ្នាំ ២០២១ បាន​ចាកចេញ​ពី​ក្លិប​ដោយ​ចូល​ជា​ធរមាន​ភ្លាមៗ​។ ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​អ្នក​ជំនួស​អចិន្ត្រៃយ៍​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​ពេលខាងមុខ​”​។​

Rooney ជា​អតីត​ខ្សែ​ប្រយុទ្ធ Everton ដែល​បច្ចុប្បន្ន​កំពុង​បង្ក​ការចាប់អារម្មណ៍​ក្នុងនាម​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម Derby នៅ​លី​ក​លំដាប់​ទី​ពីរ គឺជា​បេក្ខជន​មាន​ភាគរយ​ខ្ពស់​ដើម្បី​ជំនួស​​លោក Benitez​៕

ប្រភព៖ Independent

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង