Everton ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Anthony Elanga​ របស់ Manchester United

Everton ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Anthony Elanga របស់ Manchester United ដោយខ្សែប្រយុទ្ធស៊ុយអែតរូបនេះអាចផ្ទេរក្នុងតម្លៃចន្លោះពី១៥ទៅ២០លានផោន។

កីឡាករវ័យ២១ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងនៅ United ក្នុងវ័យជំទង់កាលពីឆ្នាំ២០២១ ហើយស៊ុតបញ្ចូលទីបាន៤គ្រាប់ពីការបង្ហាញខ្លួន៥៥លើក ប៉ុន្តែមិនបានស៊ុតបញ្ចូលទី២៦ប្រកួតកាលពីរដូវកាលមុន។

Elanga ជិតនឹងបានប្តូរទៅ Everton ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករា ប៉ុន្តែពួកគេប្រហែលជាមិនផ្តល់នូវលក្ខខណ្ឌដែល​ United ត្រូវការនោះទេ។

United បានចុះហត្ថលេខាលើកីឡាករ Mason Mount ពី Chelsea ក្នុងតម្លៃ៥៥លានផោន ហើយសង្ឃឹមថា នឹងបញ្ចប់កិច្ចព្រមព្រៀងសម្រាប់អ្នកចាំទី Andre Onana របស់ Inter Milan ប៉ុន្តែក៏មានតម្រូវការលក់កីឡាករដើម្បីយកប្រាក់សម្រាប់ការផ្ទេរផ្សេងទៀត៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង