Christian Pulisic នឹងបញ្ចប់​ការ​ផ្ទេរ​ពី Chelsea ទៅកាន់​ AC Milan ក្នុង​តម្លៃ​២០​លាន​ផោន

Pulisic វ័យ២៤ឆ្នាំ ដែលលើសពីតម្រូវការនៅ Stamford Bridge នឹងត្រូវទៅពិនិត្យសុខភាពនៅទីក្រុង Milan ក្នុងសប្តាហ៍នេះ។

គាត់បានប្តូរមក Chelsea ពី Borussia Dortmund ក្នុងការតម្លៃ៥៧.៦លានផោន ក្នុងឆ្នាំ២០១៩ ដែលធ្វើអោយគាត់ក្លាយជាកីឡាករថ្លៃបំផុត នៅអាមេរិកខាងជើង។

Pulisic ស៊ុតបញ្ចូលទីបាន២៦គ្រាប់ក្នុងការលេង១៤៥ប្រកួត និងបានលេងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២១យកឈ្នះលើ Manchester City​ ផងដែរ។ 

ការផ្លាស់ប្តូររបស់គាត់ទៅកាន់ Serie A នឹងមានន័យថា ជាការភ្ជាប់ទំនាក់ទំនងជាមួយអតីតមិត្តរួមក្រុម Chelsea កីឡាករ​ Ruben Loftus-Cheek ដែលបានចូលរួមជាមួយ Milan នៅរដូវក្តៅនេះផងដែរ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង